បច្ចុប្បន្ននេះយើងឃើញថា ផ្កែម្កាក់គឺកុំពុងតែពេញនិយមខ្លាំងណាស់ ជាពិសេសនោះគឺចំពោះយុវវ័យតែម្តង។ ប៉ុន្តែបើតាមជាក់ស្តែងពួកគាត់ពុំបានដឹងពីអត្ថប្រយោជន៍របស់វានោះឡើយ។
ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍យ៉ាងច្រើនរបស់ផ្លែម្កាក់ដែលមនុស្សភាគមិនធ្លាប់ដឹងទាល់តែសោះ!
១/ ជួយការពារជំងឺបេះដូង
ដោយសារតែផ្លែម្កាក់វាមានផ្ទុកនូវជាតិកាល់ស្យូមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពសរសៃឈាមបេះដូង។ មិនត្រឹមតែប៉ុណ្ណោះការញ៉ាំផ្លែម្កាក់ឲ្យបានទៀងទាត់អាចយកឈ្នះជំងឺបេះដូងបានទៀតផង។

២/ ជួយដល់សុខភាពភ្នែក
វីតាមីន A នៅក្នុងផ្លែម្កាក់បានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពភ្នែករបស់អ្នកបានយ៉ាងល្អ ដោយវីតាមីន A នេះវាជួយក្នុងការចែកចាយធាតុដែលត្រូវបានទទួលដោយ Retina នៃភ្នែកទៅកាន់ខួរក្បាលជារូបភាព។
៣/ បង្កើនថាមពលដល់រាងកាយ
ផ្លែម្កាក់វាជួយបង្កើនថាមពលដល់រាងកាយ តាមរយៈ សារធាតុចិញ្ចឹមដ៏សំខាន់របស់វា។
៤/ វាជាសារធាតុប្រឆាំងអុកស៊ីតកម្ម
ក្រៅពីមានផ្ទុកនូវវីតាមីន A វាក៏ជាប្រភពនៃវីតាមីន C ផងដែរ។ ហើយវីតាមីនទាំងពីរប្រភេទនេះ មានសកម្មភាពខ្លាំងក្លាជាអង់ទីអុកស៊ីដង់ដែលអាចប្រឆាំងទៅនឹងរ៉ាឌីកាល់សេរី ក៏ដូចជាការពារការបំពុលពីខាងក្រៅទៀតផង។

៥/ ជួយព្យាបាលមុខរបួស
ជាមួយគ្នានេះដែរ វីតាមីន A ក៏អាចជួយថែរក្សាជាលិកានៅក្នុងខ្លួនឲ្យមានសុខភាពល្អ និងថែមទាំងជួយពន្លឿនដំណើរការនៃការព្យាបាលមុខរបួសបានផងដែរ។
៦/ អាចយកឈ្នះលើភាពស្លេកស្លាំង
ជាតិដែក និង វីតាមីន B1 ដែលមាននៅក្នុងផ្លែម្កាក់អាចជួយក្នុងការផលិតកោសិកាឈាមក្រហម និងបង្កើនលំហូរអុកស៊ីសែនទៅគ្រប់ផ្នែកនៃរាងកាយ និងបង្ការភាពស្លេកស្លាំងផងដែរ។
៧/ បង្ការភាពចាស់មុនអាយុ
វីតាមីន C អាចការពារម៉ូលេគុលសំខាន់ៗដូចជាខ្លាញ់ កាបូអ៊ីដ្រាត និងអាស៊ីត nucleic ពីការបំផ្លាញ ដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ឬជាតិពុលផ្សេងៗដែលជាហេតុនៃភាពចាស់មុនអាយុ។

៨/ ការត្រួតពិនិត្យកម្រិតកូឡេស្តេរ៉ុល
បន្ថែមពីលើការប្រឆាំងនឹងភាពចាស់មុនអាយុ វីតាមីន C ដែលមាននៅក្នុងផ្លែម្កាក់ក៏អាចជួយរំលាយកូលេស្តេរ៉ូលបានផងដែរ។
៩/ ជួយដល់សុខភាពរាងកាយ
ផ្លែម្កាក់អាចជួយថែរក្សាប្រព័ន្ធភាពស៊ាំ និងជួយធ្វើឲ្យអត្តពលិកដូចជាអ្នកហាត់ប្រាណ អ្នកប្រកួតកីឡាងាយទទួលបាននូវថាមពលត្រឡប់មកវិញក្រោយពីពួកគេបានបញ្ចេញនូវថាមពលអស់ជាច្រើន។
១០/ ថែរក្សាឆ្អឹង និងធ្មេញឲ្យមានសុខភាពល្អ
ការថែរក្សាឆ្អឹង និងធ្មេញនេះគឺដោយសារតែសារធាតុផូស្វ័រ ដែលមានផ្ទុកនៅក្នុងផ្លែម្កាក់មានប្រយោជន៍សម្រាប់ការថែរក្សាឆ្អឹង និងធ្មេញឲ្យមានសុខភាពល្អ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]