បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Paris Saint-Germain កីឡាករ Neymar Jr. បានដាក់ពាក្យប្តឹងទៅកាន់ក្លិប Barcelona ដើម្បីទាមទារប្រាក់ចំនួន ៣៧លានដុល្លារអាមេរិក ដែលជាក្រុមចាស់របស់ខ្លួន នៅមិនទាន់ប្រគល់ឲ្យ។
បើយោងតាមសារព័ត៌មាន El Mundo របស់ប្រទេសអេស្ប៉ាញ បានរាយការណ៍ថា កីឡាករ Neymar បានអះអាងថា ក្លិបអ្នកមានបុណ្យ នៅជំពាក់ប្រាក់រង្វាន់របស់ខ្លួន ដែលសុរបទាំងអស់មានចំនួន ៣២លានដុល្លារអាមេរិក និងការប្រាក់ចំនួន ៥លានដុល្លារអាមេរិកបន្ថែមទៀត។
ប្រាក់បំណុល ដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ កំពុងតែធ្វើការទាមទារនេះ គឺជាប្រាក់លើកទឹកចិត្ត ឬជាប្រាក់រង្វាន់ ដែលក្លិបបានយល់ព្រមផ្តល់ឲ្យ Neymar បន្ទាប់ពីគេយល់ព្រមបន្តកុងត្រាជាមួយក្លិប។
យ៉ាងណាមិញ ប្រធានក្លិប Barcelona លោក Josep Maria Bartomeu បានលើកឡើងថា ក្លិបមិនគួរទូទាត់ប្រាក់បន្ថែមនេះឲ្យ Neymar ឡើយ។ នោះដោយសារតែ កីឡាកររូបនេះ បានសម្រេចចិត្តចាកចេញពីក្លិបបាត់ទៅហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]