ផ្លែប៉េស (មានលក់នៅតាមផ្សារទំនើបនាពេលបច្ចុប្បន្ន) មានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលមានសារៈសំខាន់សម្រាប់សុខភាពរាងកាយ។ ផ្លែប៉េសក៏ជាប្រភពនៃវីតាមីន A វីតាមីន C វីតាមីន K និងជាប្រភពនៃវីតាមីនជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជាប្រភពនៃសារធាតុរ៉ែដូចជាកាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ ស័ង្កសី ទង់ដែង និងសារធាតុសំខាន់ដែលរាងកាយចាំបាច់ត្រូវការដើម្បីជួយឲ្យមានសុខភាពល្អ។
តោះ! ចូរតាមដានអំពីអត្ថប្រយោជន៍របស់ផ្លែប៉េស ចំពោះរាងកាយដូចខាងក្រោម៖
១/ សមត្ថភាពប្រឆាំងអុកស៊ីតកម្ម
ផ្លែប៉េសមានផ្ទុកនូវសារធាតុមួយចំនួន ដូចជាបេតាគ្រីបតូស៊ីតានីន (beta-cryptoxanthin) តូស៊ីតានីនជួយក្នុងការស្វែងរកអាតូមសេរីដែលមានអុកស៊ីហ្សែនហើយដូច្នេះការពាររាងកាយប្រឆាំងនឹងផលប៉ះពាល់នៃជំងឺផ្សេងៗ។
២/ ទប់ស្កាត់ជំងឺមហារីក
សារធាតុម្យ៉ាងដែលមានផ្ទុកនៅក្នុងផ្លែប៉េសអាចជួយប្រឆំាងទៅនឹងដុំសាច់ និងប្រឆាំងទៅនឹងប្រភេទនៃជំងឺមហារីកផ្សេងៗដូចជាមហារីកសុដន់ មហារីកសួត និងមហារីកពោះវៀនធំ។
៣/ ថែរក្សាស្បែក
ផ្លែប៉េសមិនត្រឹមតែអាចជួយដល់បញ្ហាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាប្រភពនៃវីតាមីន C ដែលអាចជួយក្នុងការប្រឆាំងទៅនឹងរ៉ាឌីកាល់សេរី និងប្រឆាំងទៅនឹងការបង្ករោគផងដែរ។ មួយវិញទៀតផ្លែប៉េសក៏មានឥទ្ធិពលការពារស្បែកប្រឆាំងទៅនឹងកាំរស្មីអ៊ុលត្រាវីយូឡេ ដើម្បីកុំឲ្យស្បែកមានការខូចខាត។
មិនត្រឹមតែប៉ុណ្ណោះសារជាតិ flavonoids វីតាមីន និងសារធាតុរ៉ែសំខាន់ៗនៅក្នុងផ្លែប៉េសជួយកាត់បន្ថយកោសិកាដែលងាប់ព្រមទាំងធ្វើឲ្យស្បែកស្រស់ថ្លា និងជួយឲ្យស្បែកបាត់ស្នាមជាំខ្មៅទៀតផង។
៤/ ថែរក្សាភ្នែក
ផ្លែប៉េសជាប្រភពនៃសារធាតុប៉េតាការ៉ូទីន (beta-carotene) ដែលត្រូវបានបំឡែងទៅជាវីតាមីន A នៅក្នុងខ្លួន ហើយវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាភ្នែកឲ្យមានសុខភាពល្អចៀសវាងពីការកើតមានជំងឺភ្នែកផ្សេងៗ និងការពារពីការខ្វាក់ភ្នែកទៀតផង។
៥/ ជំនួយក្នុងការរំលាយអាហារ
ផ្លែប៉េសល្អសម្រាប់ថែរក្សាសុខភាពផ្លូវរំលាយអាហារ ដោយសារតែជាតិអាល់កាឡាំង និង ជាតិសរសៃដែលអាចជួយការពារការឈឺក្រពះដូចជាការទល់លាមកជំងឺឬសដូងបាត ដំបៅក្រពះ និងចលនាពោះវៀនមិនទៀងទាត់។ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចជួយសម្អាតកាកសំណល់ពុលពីពោះវៀន និងការពាររាងកាយពីការកើតមានជំងឺក្រពះធ្ងន់ធ្ងរ។
៦/ ថែរក្សាប្រព័ន្ធសរសៃប្រសាទដែលមានសុខភាពល្អ
វត្តមានរបស់ម៉ាញ៉េស្យូមដែលមានផ្ទុកនៅក្នុងផ្លែប៉ោមជួយការពារភាពតានតឹងការថប់អារម្មណ៍នៅក្នុងខ្លួន និង ជំនួយក្នុងការរក្សាប្រព័ន្ធសរសៃប្រសាទឱ្យស្ងប់។
ដោយឡែកក៏មានការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាការទទួលទានអាហារដែលសម្បូរម៉ាញេស្យូមរួមជាមួយវីតាមីន B6 មានអត្ថប្រយោជន៍នៅក្នុងការព្យាបាលប្រព័ន្ធសរសៃប្រសាទកណ្តាល។
មិនត្រឹមតែប៉ុណ្ណោះការស្រាវជ្រាវមួយផ្សេងទៀតក៏បានបង្ហាញថាម៉ាញ៉េស្យូមអាចជួយក្នុងការជាសះស្បើយពីរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តបានទៀតផង។
៧/ ព្យាបាលជំងឺធាត់
នៅក្នុងផ្លែប៉េសមានផ្ទុកនៅសមាសធាតុម្យ៉ាងដែលអាចប្រឆាំងទៅនឹងការរលាក និងមានលក្ខណៈសម្បត្តិប្រឆាំងទៅនឹងភាពធាត់ហួសប្រមាណដែលនាំឲ្យកើតមានជំងឺផ្សេងៗ។
៨/ ជួយថែរក្សាប្រព័ន្ធភាពស៊ាំ
ផ្លែប៉េសសម្បូរទៅដោយអាស៊ីតអាបូកប៊ីក(ascorbic) និង ស័ង្កសីដែលជួយដល់ដំណើរការធម្មតានៃរាងកាយ ហើយថែមទាំងជួយថែរក្សាប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគក៏ដូចជាជំងឺផ្តាសាយ ជំងឺគ្រុនចាញ់ ជំងឺរាគ និងជំងឺរលាកសួតជាដើម។
៩/ ជួយកាត់បន្ថយកូលេស្តេរ៉ុល
ដោយផ្អែកលើការស្រាវជ្រាវមួយបានបង្ហាញថាសមាសធាតុ phenolic ដែលមានវត្តមាននៅក្នុងផ្លែប៉េសបានជួយរក្សាកម្រិតនៃកូលេស្តេរ៉ូលអាក្រក់(LDL) និងជួយបង្កើនកម្រិតកូលេស្តេរ៉ុលល្អ(HDL)។ ទាំងនេះវានាំឲ្យមានការបន្ថយហានិភ័យនៃការវិវឌ្ឍន៍ទៅជាជំងឺទាក់ទងនឹងបេះដូង និងថែរក្សាសុខភាពសរសៃឈាមបេះដូងបានល្អផងដែរ។
១០/ ប្រឆាំងភាពចាស់មុនអាយុ
ក្រៅពីជួយដល់បញ្ហាសុខភាពហើយនោះ ផ្លែប៉េសក៏ជាប្រភពនៃស័ង្កសីដែលមានលក្ខណៈប្រឆាំងភាពចាស់ក៏ដូចជាជួយទប់ស្កាត់ការខូចខាតកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។
១១/ ថែរក្សាឆ្អឹង និងធ្មេញឱ្យមានសុខភាពល្អ
ផ្លែប៉េសជាប្រភពនៃផូស្វ័រដែលរួមផ្សំជាមួយនឹងជាតិកាល់ស្យូមក្នុងការជួយពង្រឹងឆ្អឹងឲ្យមានសុខភាពល្អ ធ្មេញ និងថែរក្សាជួសជុលជាលិការសរីរាង្គ ហើយវាក៏បង្ការជំងឺឆ្អឹងផ្សេងៗដូចជាជំងឺពុកឆ្អឹង ជាពិសេសចំពោះស្ត្រីក្រោយពេលអស់រដូវ។ ជាមួយនឹងគ្នានេះផងដែរវីតាមីន C ដែលមាននៅក្នុងផ្លែប៉ែសក៏មានតួនាទីសំខាន់ក្នុងការពង្រឹងឆ្អឹងថ្គាម និងអញ្ចាញធ្មេញបានយ៉ាងល្អផងដែរ។
១២/ លាងសម្អាតរាងកាយ
អត្ថប្រយោជន៍មួយផ្សេងទៀតរបស់ផ្លែប៉េសគឺជួយសម្អាត និងបន្សាបជាតិពុលនៅក្នុងរាងកាយ ហើយជាពិសេសវាជួយក្នុងការបញ្ចេញជាតិពុលដែលបង្កគ្រោះថ្នាក់ដល់ថ្លើម និងតម្រងនោម។
១៣/ កែលម្អសុខភាពកោសិកា
ជាតិដែកដែលមានផ្ទុកនៅក្នុងផ្លែប៉េស មានសារៈសំខាន់សម្រាប់ការបង្កើត អេម៉ូក្លូប៊ីន(hemoglobin) ក្នុងកោសិកាឈាមក្រហម។ ហេតុនេះវាគឺជាអាហារដ៏សំខាន់មួយចំពោះគ្រប់វ័យ មិនថាមនុស្សវ័យជំទង់ ស្រ្តីអស់រដូវ ឬស្រ្តីមានផ្ទៃពោះនោះទេ។
១៤/ ការពារបញ្ហាខួរក្បាល
គួរបញ្ចាក់ផងដែរថា នៅក្នុងការស្រាវជ្រាវបានបង្ហាញថាសារធាតុជាច្រើនដែលទទួលបានពីផ្លែប៉េសមានឥទ្ធិពលទៅលើប្រព័ន្ធ cholinergic កណ្តាល(ជាប្រព័ន្ធបញ្ជូនសរសៃប្រសាទដែលដើរតួនាទីនៃការចងចាំ និងការសិក្សា) ដែលអាចការពារជំងឺវង្វេងវង្វាន់។
គួរឲ្យកត់សម្គាល់ផងដែរថា៖ បើទោះបីជាផ្លែប៉េសបានផ្តល់អត្ថប្រយោជន៍ដ៏សម្បូរបែបយ៉ាងណាក៏ដោយ ប៉ុន្តែវាក៏អាចធ្វើឲ្យអ្នកកើតមានបញ្ហាអាល្លែកហ្ស៊ីក៏ដូចជាបញ្ហាមួយចំនួនទៀត។ ហេតុនេះចូរអ្នកចៀសវាងពីការទទួលទានគ្រាប់ផ្លែប៉េស និងផ្លែប៉េសស្ងួតដែលត្រូវបានគេរក្សាទុកដោយប្រើសារធាតុផ្សេងៗបណ្តាលឲ្យប៉ះពាល់ដល់សុខភាព៕
ប្រភព៖ NaturalNews | OrganicFacts
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]