ជាទូទៅផ្លែខ្វិតយើងឃើញថាវាមិនសូវសម្បូរនៅលើទីផ្សារដូចជាផ្លែឈើដទៃនោះទេ ព្រោះវាមានទៅតាមរដូវកាលរបស់វាប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតបើយើងនិយាយពីការចូលចិត្តវិញគឺមានមនុស្សភាគច្រើនចូលចិត្តទទួលទាន គ្រាន់តែខុសគ្នាទៅតាមចំណូលចិត្តរបស់ពួកគេ  អ្នកខ្លះក៏ទទួលទានខ្វិតខ្ចី ហើយមួយចំនួនទៀតបែរជាចូលចិត្តខ្វិតចាស់ ឬទុំទៅវិញ។

ដោយឡែក យើងងាកមកនិយាយអំពីអត្ថប្រយោជន៍របស់វាវិញម្តងគឺវាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពទូទៅរបស់យើង។ គួរបញ្ចាក់ផងដែរថាផ្លែខ្វិតត្រូវបានគេណែនាំឲ្យទទួលទានវានៅពេលទុំ ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់សុខភាព និងថែមទាំំងមានរសជាតិឆ្ងាញ់ទៀតផង។

ផ្លែខ្វិត

ចូរស្វែងយល់អំពីអត្ថប្រយោជន៍របស់ផ្លែខ្វិតទាំងអស់គ្នា!

១/ ជំនួយដល់ការរំលាយអាហារ

ផ្លែខ្វិតអាចជួយសម្រួលដល់ការរំលាយអាហារបានយ៉ាងល្អ ព្រោះវាជួយបំផ្លាញពពួកអង់ស៊ីមនៅក្នុងពោះវៀន  និងផ្ទុកសារធាតុម្យ៉ាង ដែលត្រូវបានគេស្គាល់ថាវាអាចកាត់បន្ថយការរលាក និងបញ្ហាជំងឺដែលទាក់ទងទៅនឹងក្រពះផងដែរ។ លើសពីនេះទៅទៀតផ្លែខ្វិតក៏ត្រូវបានគេប្រើនៅក្នុងការព្យាបាលជំងឺរាកមួលរុំារ៉ៃទៀតផង។

២/ ជួយបំបាត់ជាតិពុលចេញពីរាងកាយ

ការទទួលទានទឹកផ្លែខ្វិតចំនួន ៥០មីលីក្រាម លាយជាមួយទឹកក្តៅ និងស្ករចំនួនល្មម អាចជួយលុបបំបាត់ជាតិពុលដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពរាងកាយដូចជាថ្លើម និងតម្រងនោមជាដើម។

ជួយបំបាត់ជាតិពុលចេញពីរាងកាយ

៣/ ការពារជំងឺរាក់ស៊ីធ្មេញ

ជំងឺរាក់ស៊ីធ្មេញគឺបណ្តាលមកពីកង្វះវីតាមីន C ច្រើនហួសប្រមាណ។ ហេតុនេះជម្រើសដ៏ល្អមួយដែលអ្នកអាចការពារពីការកើតមានជំងឺមួយនេះគឺការទទួលទានផ្លែខ្វិត(ខ្វិតទុំជាជម្រើសដ៏ល្អ) ព្រោះវាមានផ្ទុកទៅដោយវីតាមីន C យ៉ាងច្រើនដែលរាងកាយត្រូវការ។ ជាមួយគ្នានេះផងដែរ វីតាមីន C ដែលមាននៅក្នុងផ្លែខ្វិតក៏អាចការពារ ប្រព័ន្ធភាពស៊ាំរាយកាយឲ្យរឹងមាំផងដែរ។

៤/ គ្រប់គ្រងជំងឺទឹកនោមផ្អែម

ដើមខ្វិតមានផ្ទុកនូវសារធាតុម្យ៉ាងហៅថា Feronia ដែលមានប្រសិទ្ធភាពកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែម ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ 

ការពារជំងឺរាក់ស៊ីធ្មេញ

៥/ កាត់បន្ថយបញ្ហាផ្លូវដង្ហើម

ស្លឹកខ្វិតក៏អាចជួយឱ្យអ្នកឲ្យចៀសវាងពីជំងឺផ្តាសាយរ៉ាំរ៉ៃ ក្អក ឈឺបំពង់ក ឬបញ្ហាជំងឺដែលទាក់ទងទៅនឹងផ្លូវដង្ហើមផ្សេងទៀត។

៦/ ជួយបង្កើនថាមពល

តាមរយៈការសិក្សាបានឲ្យដឹងថានៅក្នុងសាច់ផ្លែខ្វិតចំនួន ១០០ក្រាមមានផ្ទុកចំនួន ១៤០កាឡូរី និងរួមមានសារធាតុចិញ្ចឹម ដែលអាចជួយបង្កើនសកម្មភាពរាងកាយឲ្យរឹងមាំ និងមានថាមពលខ្លាំងក្លា។

ផ្លែខ្វិត

៧/ ការពារនិងប្រឆាំងជំងឺគ្រុនចាញ់

សាច់របស់ផ្លែខ្វិតជាប្រភពនៃសមាសធាតុដ៏មានសារៈសំខាន់ ដែលត្រូវបានគេយកធ្វើជាគ្រឿងតុបតែងមុខ ឬខ្លួនប្រាណរបស់ស្ត្រីនៅតាមតំបន់ព្រំដែនមួយចំនួនក្នុងការការពារពីជំងឺគ្រុនចាញ់ ព្រោះតំបន់នេះងាយទទួលរងផលប៉ះពាល់ជាញឹកញាប់ដោយជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់។ 

រូបភាពតំណាង

យ៉ាងណាមិញផ្លែខ្វិតក៏មានផលប៉ះពាល់មួយចំនួនចំពោះសុខភាព ដែលអ្នកត្រូវប្រុងប្រយ័ត្នដូចជា៖

• ចំពោះអ្នកមានបញ្ហាក្រពះ ចូរកុំទទួលទានផ្លែខ្វិតច្រើនពេក

• សូមប្រុងប្រយ័ត្ននៅពេលដែលអ្នកទទួលទានផ្លែខ្វិត ព្រោះចៀសវាងរាងកាយរបស់អ្នកមានប្រតិកម្មជាមួយផ្លែឈើប្រភេទនេះ។ ហេតុនេះប្រសិនបើអ្នកមានប្រតិកម្មអាល្លែកហ្ស៊ីជាមួយផ្លែខ្វិត ចូរបញ្ឈប់ការទទួលទានភ្លាម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]