ភ្នំពេញ៖ និស្សិតដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) (ឬ សាលាតិចណូ)ចំនួន៩០នាក់ ត្រូវបានអនុញ្ញាតឲ្យធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែករបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ការអនុញ្ញាតឲ្យមានទស្សនកិច្ចសិក្សានេះ គឺដើម្បីផ្តល់ឱកាសដល់សិស្សនិស្សិតទាំងនោះ អាចស្វែងយល់ដោយផ្ទាល់ពីស្ថានភាព និងបរិយាកាសការងារជាក់ស្តែងក្នុងក្រុមហ៊ុន ក៏ដូចជាបទពិសោធន៍បន្ថែមលើចំណេះដឹង និងជំនាញរបស់ខ្លួនពីសាលា។
លោក កៅ ម៉េងឆួន នាយកផ្នែកប្រតិបត្តិនៃក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានលើកឡើងថា៖
« ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តែងតែអនុញ្ញាត និងធ្វើការស្វាគមន៍ចំពោះទស្សនកិច្ចសិក្សានានារបស់សិស្សនិស្សិតមកពីបណ្តាគ្រឹះស្ថានអប់រំផ្សេងៗក្នុងប្រទេសកម្ពុជា។ ជាពិសេសនោះ ក្រុមហ៊ុនក៏បើកឱកាសដល់សិស្សនិស្សិតធ្វើកម្មសិក្សា (internship) នៅក្រុមហ៊ុន ហើយក៏អាចក្លាយជាបុគ្គលិកពេញសិទ្ធិផងដែរ។»
នៅថ្ងៃនោះ ក៏មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗពីអ្នកជំនាញរបស់ក្រុមហ៊ុន ដូចជា ការគ្រប់គ្រងធនធានមនុស្ស ផលិតផលអាយ អេស អាយ បទបង្ហាញពីក្រុមហ៊ុនFUXIN STEEL BUILDINGS និង បទបង្ហាញពីប្រព័ន្ធសុវត្ថិភាព ស៥ (5s)របស់រោងចក្រ។
សូមបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិត និងចែកចាយដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកម្រាលព្រំ IDECK ស័ង្កសីញូម ស័ង្កសីពណ៌ និង ស័ង្កសីបិទស្នោPU។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]