Galaxy S9 និង S9+​​​មិនត្រឹមតែជាកំពូលទូរសព្ទដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងភ្ជាប់ជាមួយមុខងារដ៏រឹតតែអស្ចារ្យថែមទៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែទទួលបានភាពងាយស្រួលនិងទាន់សម័យ។

ក្នុងនោះផងដែរក៏មានមុខងារ AR emoji នៅក្នុងកាមេរ៉ា ដែលអ្នកអាចបង្កើត Emoji មានរូបរាងស្រដៀងនឹងអ្នកតែជារូបតុក្កតា និងមានគ្រប់ទឹកមុខផ្សេងៗគ្នាដូចជា សើច ញញឹម ភ្ញាក់ផ្អើល អៀន អន់ចិត្ត -ល ។ នេះមានន័យថា អ្នកអាចកំណត់តួអង្គទាំងនោះជាខ្លួនអ្នកតាមរយៈមុខងារ AR emoji ហើយចែករំលែក AR emoji ទាំងនោះទៅក្នុងបណ្តាញទំនាក់ទំនងសង្គមនានា ។សម្រាប់តួអង្គនៅក្នុងនោះមានដូចជា តួអង្គក្នុងរឿង Frozen, The Incredibles, Zootopiaហើយថ្មីៗនេះក្រុមហ៊ុនសាមសុង និង Disney បានសហការជាផ្លូវការ ក្នុងការបង្កើត AR emojiដែលតួអង្គមានក្នុងរឿងរបស់ Disneyគឺមីគីម៉ាវ និង មីនីម៉ាវហើយក៏មានតួអង្គជាច្រើនទៀតនឹងធ្វើការបញ្ចេញឲ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។

ទូរសព្ទ Galaxy S9 និង S9+​​​កាមេរ៉ាដែលអាចប្តូររូបអ្នកទៅជា​ Emoji

មុខងារដ៏ឆ្នើមទាំងអស់នេះ បានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជំនាន់ថ្មីដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗក្នុងជីវិតរស់នៅរបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ នេះគឺជាសករាជថ្មីនៃកំពូលកាមេរ៉ា! 

ទូរសព្ទ Galaxy S9 និង S9+​​​កាមេរ៉ាដែលអាចប្តូររូបអ្នកទៅជា​ Emoji
ទូរសព្ទ Galaxy S9 និង S9+​​​កាមេរ៉ាដែលអាចប្តូររូបអ្នកទៅជា​ Emoji

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]