(ក្រចេះ)៖ យុវជនម្នាក់ជិះម៉ូតូ ទៅមួយគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
ហេតុកាណ៍នេះ បានកើតឡើងនាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅដងផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក ចាន់ ធី អធិការរងនគរបាលទទួលការងារសណ្ដាប់ធ្នាប់ ស្រុកចិត្របុរី បានថ្លែងថា ប្រាប់ Fresh News នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ម៉េងហុង អាយុ១៨ឆ្នាំ។ ជនរងគ្រោះមានទីលំនៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្តបុរី ខេត្តក្រចេះ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកគោយន្តកន្ត្រៃនៅនឹងកន្លែងកើតហេតុ។
លោកអធិការរងរូបនោះបានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូបើកបុកគោយន្តកន្រ្តៃ ដែលឈប់នៅលើផ្លូវជាតិ ក្នុងទិសដៅស្របគ្នាបណ្តាលឱ្យមនុស្សស្លាប់ម្នាក់។
បច្ចុប្បន្ន វត្ថុតាងបង្កទាំងពីរ ត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបានឃុំចង្ក្រង់ រង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕




ប្រភព៖ Fresh News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]