យោងតាម គេហទំពរ័ AL.com បានរាយការណ៏ថា ក្មេងប្រុសម្នាក់នឹង ប្រារព្ធពិធីខួបកំណើតរបស់គេ នៅថ្ងៃពុធ ទី ១២ ខែ ១២ ឆ្នាំ ២០១២ ដើម្បី គម្រប់ អាយុ១២ឆ្នាំ។

ក្មេងប្រុស ដ៏កម្រនេះមានឈ្មោះ  Kiam Moriya រស់នៅ ទីក្រុង Birmingham ប្រទេសអង់គ្លេស។ ប៉ុន្តែ ក្មេងរូបនេះ បានកើតនៅក្នុង តំបន់ Bronxville ទីក្រុង ញ៉ូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១២ ខែ ១២ ក្នុង ឆ្នាំ២០០០ ម៉ោង ១២ និង ១២នាទី ថ្ងៃត្រង់ ដូចនេះមាន ន័យថា ក្មេងប្រុសរូបនេះ នឹងមានអាយុ ១២ ឆ្នាំ នៅ ថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១២ វេលាម៉ោង ១២ និង ១២នាទី។

តើប្រិយមិត្តអ្នកអានយល់យ៉ាងណាចំពោះរឿងដែលកម្រជួបបែបនេះ?

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]