បច្ចុប្បន្ននេះឃើញថាមានកន្លែងជាច្រើន ក៏ដូចជាតាមបណ្តាខេត្ត ក្រុងនានាបានរៀបចំ ទៅជាកន្លែងកម្សាន្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកដើម្បីធ្វើការចូលកម្សាន្ត។

ជាក់ស្តែង ឃើញថាមិនត្រឹមតែ តាមបណ្តាខេត្ត បច្ចុប្បន្នកន្លែងដើរលេងកម្សាន្តធំៗនានា ស្រស់ស្អាតមិនចាញ់ប្រទេសក្រៅប៉ុន្មានទេ ក៏ចាប់ផ្តើម កាន់តែច្រើនឡើងនៅទីក្រុងភ្នំពេញផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ មនុស្សជាច្រើនក៏ចាប់ផ្តើមពេញចិត្ត ព្រោះថាវាពិតជាងាយស្រួលដល់អ្នកនៅទីក្រុងភ្នំពេញមួយចំនួន ដែលទំនេរពីការងារមិនចាំបាច់ទាល់តែទៅក្រៅប្រទេស ឫតាមបណ្តាខេត្តដូចមុនទៀត។

ដូចជាកន្លែងកម្សាន្តបើកថ្មីជាច្រើន ដែលកំពុងពេញនិយមនៅក្នុងក្រុង គឺសាហ្វារីភ្នំពេញជាដើម និងកន្លែងស្ទួចត្រី ដែលនៅក្នុងក្រុងជាច្រើនផងដែរ។

ទន្ទឹមនឹងនេះផងដែរ ខ្មែរឡូត ក៏បានលើកយកនូវកន្លែងកម្សាន្តមួយដែលទើបនឹងបើកថ្មី ដែលកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងស្រុកជាច្រើនបានចូលទស្សនាផងដែរ។ តែមិនមែននៅក្នុងទីក្រុងនោះទេ។ 

ទេសភាពមើលពីលើ

ដោយកន្លែងនោះទើបតែចាប់ផ្តើមដំណើរការឲ្យចូលទស្សនានោះទេ គឺនៅលើទឹកដី ខេត្តតាកែវ «រមណីយដ្ឋានកំពូលពេជ្រ» ដែលគេតែងតែហៅថា «រមណីយដ្ឋានអន្លង់ភ្ញៀវ» ដោយនៅក្នុងនោះមានទេសភាពយ៉ាងស្រស់ស្អាតៗ ជាពិសេសវាពិតជាល្អសម្រាប់មនុស្សជាច្រើនដែលនិយមចូលចិត្តកន្លែង បែបធម្មជាតិបែបនេះ។

«រមណីយដ្ឋានអន្លង់ភ្ញៀវ»

ដោយកន្លែងមួយនេះបានរៀបចំយ៉ាងស្រស់ស្អាតមានកន្លែងសម្រាប់អង្គុយលេង (ទោងយោល) និងកន្លែងសម្រាប់ថតរូបជាច្រើន បែបធម្មជាតិដោយឈរមើលពីចំងាយទៅកាន់តែតែស្រស់ស្អាត ឃើញភ្នំពណ៌យ៉ាងខៀវស្រងាត់។

មិនត្រឹមតែប៉ុណ្ណោះ នៅកន្លែងនោះដែរ ក៏មានរំលេចជាមួយនឹងដើមផ្កាជាច្រើន លាយជាមួយនឹងពណ៌ក្រហម លឿងជាច្រើន មើលទៅកាន់តែធ្វើឲ្យកន្លែងមួយនេះមានភាពទាក់ទាញខ្លាំង។ 

«រមណីយដ្ឋានអន្លង់ភ្ញៀវ»
«រមណីយដ្ឋានអន្លង់ភ្ញៀវ»
កន្លែងអង្គុយលេង
កន្លែងអង្គុយលេង

ជាមួយគ្នានេះដែរ កន្លែងកម្សាន្តដែលទើបនឹងបើកដំណើរមួយនេះ ចាប់ផ្តើមមានមនុស្សជាច្រើនបានចូលរួមទស្សនាជាបន្តបន្ទាប់ ដោយសម្រាប់តម្លៃសំបុត្រចូលទៅក្នុងរមណីយរដ្ឋានមួយនេះមានតម្លៃសមរម្យ ទៅតាមតម្លៃរថយន្តធុនតូចធំនានា។

ដោយសារតែ ការរៀបចំមានភាពស្រស់ស្អាតខុសពីកន្លែងដទៃ បានធ្វើឲ្យរមណីយដ្ឋាន អន្លង់ភ្ញៀវមានមនុស្សជាច្រើន និងមានមនុស្សជាច្រើនបានចូលរួមទៅដើរលេងកម្សាន្ត ក្នុងថ្ងៃចុងសប្តាហ៍ ព្រោះតែចង់ឃើញជាមួយនឹងទេសភាពស្រស់ស្អាតបែបនេះ។

គួរបញ្ជាក់ផងដែរថា កន្លែងមួយនេះមិនទាន់ធ្វើហើយ១០០ភាគរយនៅឡើយនោះទេ ក៏ប៉ុន្តែនៅតែមានភ្ញៀវទេសចរណ៍ក្នុងស្រុកជាច្រើន ចង់ឃើញចូលរូមទស្សនាយ៉ាងច្រើន ជាមួយនឹងរមណីយដ្ឋានមួយនេះ។ 

មនុស្សជាច្រើនបានចូលទស្សនា
«រមណីយដ្ឋានអន្លង់ភ្ញៀវ»

ដូច្នោះបើសិនជាប្រិយមិត្តចង់ទៅទស្សនាកន្លែងមួយនេះអាចទៅតាមស្រុកត្រាំកក់ ខេត្តតាកែវ បានដោយជិះពីភ្នំពេញមកសរុបប្រហែលជា ១១០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ3 ដល់ អង្គតាសោម បត់ស្តាំ ប្រហែលជា ៣៥គីឡូម៉ែត្រ ទៀតនឹងដល់រមណីយដ្ឋានមួយនេះ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

«រមណីយដ្ឋានអន្លង់ភ្ញៀវ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]