(ព្រះសីហនុ)៖ អ្នកដឹកបន្លែត្រីសាច់លក់តាមផ្ទះម្នាក់ ត្រូវរថយន្តកុងតឺន័រមួយគ្រឿង បុកស្លាប់ភ្លាមៗមួយរំពេច នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៨ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ដ្រីនគរបាល បានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ ម៉ាក HINO ពណ៌ ខៀវ លេខភ្នំពេញ3A-5728 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ដល់ចំណុចខាងលើ បានបុកពីខាងក្រោយ និងកិនពីលើម៉ូតូ ម៉ាក HONDA WAVE ពណ៌ក្រហម-ខ្មៅ លេខភ្នំពេញ1A-1722 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណដឹកបន្លែត្រីសាច់លក់តាមផ្ទះ បណ្ដាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ កំពុងទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕



ប្រភព៖ freshnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]