ភ្នំពេញ៖ យុទ្ធនាការទីផ្សារលោក ព្រាប សុវត្ថិ ពញ្ញាក់អារម្មណ៍អតិថិជន «Preap Sovath Surprise» របស់ក្រុមហ៊ុន Chevron Cambodia សម្រាប់ម៉ាកសញ្ញា Caltex បានបន្តឈ្នះពានរង្វាន់ផ្សព្វផ្សាយជាសកលរបស់ខ្លួន ដោយទទួលបានពានរង្វាន់ Gold GLOBE សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមល្អបំផុត ឬយុទ្ធនាការនិយាយពីមាត់មួយទៅមាត់មួយ «Best Social Media or Word of Mouth Campaign» ដែលបានទទួលស្គាល់ដោយសមាគមទីភ្នាក់ងារទីផ្សារជាសកល (MAA)។

ពានរង្វាន់ MAA GLOBES

ពានរង្វាន់នេះបានបំបែកនូវកំណត់ត្រា នៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសកម្ពុជាដ៏គួរឲ្យកត់សម្គាល់ជាមួយចំនួនអ្នកទស្សនាជាង ១ លាននាក់ និងអ្នក Share ច្រើនជាង ៨0,000 នាក់ ក្នុងរយៈពេល ២៤ ម៉ោងដំបូងរបស់ខ្លួន ខណៈពេលដែល អ្នកប្រើប្រាស់ហ្វេសប៊ុកមានចំនួនតែ ៣.៥ លាននាក់ប៉ុណ្ណោះ។ នេះជាយុទ្ធនាការ ឌីជីថល ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដ៏អស្ចារ្យមិនធ្លាប់មានពីមុន។

MAA GLOBES ជាកម្មវិធីពានរង្វាន់ពិភពលោកដ៏មានកិត្យានុភាពខ្ពស់ ទទួលស្គាល់លើយុទ្ធនាការទំនាក់ទំនងទីផ្សារល្អបំផុតនៅទូទាំងពិភពលោក។ យុទ្ធនាការរបស់ Caltex បានឈ្នះពានរង្វាន់ម្តងហើយកាលពីឆ្នាំ ២០១៧ នៅក្នុងកម្មវិធីពានរង្វាន់ផ្សព្វផ្សាយទីផ្សារប្រចាំអាស៊ី (ដែលគេស្គាល់ថាជា “Dragons of Asia”)។

ក្រុមហ៊ុន Havas Riverorchid Cambodia ជាផ្នែកមួយក្នុងការចូលរួមបង្កើតយុទ្ធនាការ បើកដំណើរការប្រេងឥន្ធនៈថ្មីរបស់ក្រុមហ៊ុន Caltex Cambodia ដោយមានវត្តមាន ពីកំពូលតារាចម្រៀងដ៏ល្បីរបស់កម្ពុជា លោក ព្រាប សុវត្ថិ ដែលអ្នកចាក់ប្រេងឥន្ធនៈឲ្យអតិថិជនចំនួន ១00 នាក់នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈបួនផ្សេងគ្នានៅរាជធានីភ្នំពេញ។ លោក ព្រាប សុវត្ថិ បានស្លៀកឯកសណ្ឋានជាបុគ្គលិកស្ថានីយ Caltex ចាក់ប្រេងឥន្ធនៈដែលធ្វើឲ្យអតិថិជនមានការភ្ញាក់ផ្អើល និងរីករាយជាខ្លាំង ខណៈនោះគាត់ក៏បាននិយាយពីអត្ថប្រយោជន៍របស់ប្រេងឥន្ធនៈ Caltex ប្រាប់អតិថិជនផងដែរ។ គាត់ថែមទាំងបានចែករំលែកចំណេះដឹងខ្លះៗទាក់ទងនឹងការច្រៀង ក៏ដូចជាធ្វើ

ការចាក់ប្រេងឥន្ធនៈឲ្យអតិថិជនដោយឥតគិតថ្លៃ សម្រាប់ជាកាដូពី Caltex ដើម្បីអបអរ ការបើកដំណើរការរូបមន្តរបស់ Techron® ថ្មីដែលមាននៅក្នុងប្រេងឥន្ធនៈរបស់ខ្លួន រួមជាមួយខួបលើកទី ២0 របស់ Caltex នៅប្រទេសកម្ពុជា។

បន្ទាប់ពីប្រាំមួយសប្តាហ៍ វីដេអូលោក ព្រាប សុវត្ថិ ពញ្ញាក់អារម្មណ៍អតិថិជន «Preap Sovath Surprise» បានបំបែកកំណត់ត្រាជាមួយចំនួនអ្នកទសន្សនាដល់ទៅ 2 លាន

នាក់។ ក្រុមហ៊ុន Chevron Cambodia បានកត់សម្គាល់ឃើញថាបរិមាណលក់ប្រេង ឥន្ធនៈកើនឡើង ហើយអតិថិជនជាច្រើនមានអារម្មណ៍ល្អចំពោះម៉ាកសញ្ញា Caltex ។

លោក Anthony Keck ដែលជាអគ្គនាយកប្រតិបត្តិ គ្រុប (Group Chief Operating Officer) របស់ក្រុមហ៊ុន Havas Riverorchid បានមានប្រសាសន៍ថា៖

«ការផ្តល់នូវ យុទ្ធនាការទីផ្សារដ៏គួរឲ្យចងចាំ ប្រកបដោយភាពច្នៃប្រឌិត និងមានផលវិជ្ជមានចំពោះ អាជីវកម្ម គឺជាហេតុផលដែលយើងធ្វើការងារនេះ។ គាត់បានបន្តទៀតថា "MAAs ត្រូវបានទទួលស្គាល់ជាសាកលថា ជាពានរង្វាន់ទីផ្សារដ៏មានភាពល្បីល្បាញនៅលើ ពិភពលោក ដូច្នេះវាពិតជាភ្ញាក់ផ្អើលណាស់ដែលត្រូវបានទទួលស្គាល់ជាការប្រកួតពានរង្វាន់លំដាប់អន្តរជាតិ ហើយរីករាយជាពន់ពេក ដែលឃើញកម្ពុជាប្រកួតប្រជែងទទួលបានជោគជ័យក្នុងចំណោមប្រទេស អាមេរិក ចក្រភពអង់គ្លេស ឥណ្ឌា និងជប៉ុន ព្រមទាំងបណ្តាប្រទេសផ្សេងៗទៀត ជាច្រើន។ យើងសូមអរគុណយ៉ាងខ្លាំង ដែលបានធ្វើការជាមួយម៉ាកផលិតផលដ៏ល្បីលំដាប់អន្តរជាតិដូចជា Caltex នេះ។ នេះជាការបេ្តជ្ញាចិត្តដ៏ខ្ពស់ ដើម្បីអតិថិជនទាំងអស់របស់យើង»។

លោក Daniel Hwang ជា Manager-Product Cambodia របស់ក្រុមហ៊ុន Chevron នៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

«យើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានឈ្នះពានរង្វាន់នេះ ក្នុងភាពជាដៃគូសហការជាមួយក្រុមហ៊ុន Havas Riverorchid»។

គាត់បានឲ្យដឹងទៀតថា៖

«ផលិតផលបង្កើតថ្មីដូចជាបច្ចេកវិទ្យា Techron® WITH CLEAN & GLIDE™ ពិតជាស័ក្តិសមនឹងយុទ្ធនាការប្រកបដោយ ភាពច្នៃប្រឌិត និងជាយុទ្ធនាការមួយដែលបានជួយបង្កើនដល់ការយល់ដឹង។ យើងខិតខំធ្វើការ ដើម្បីបង្កើតផលិតផល និងសេវាកម្មដែលមានភាពលេចធ្លោ ហើយយើងចង់ឲ្យទីផ្សាររបស់យើងធ្វើដូចគ្នានេះដែរ»។
ពានរង្វាន់ MAA GLOBES

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]