រាជធានីភ្នំពេញ ៖ បុរសឪពុកចុងម្នាក់បានត្រូវប្រពន្ធប្តឹងនគរបាលឱ្យឃាត់ខ្លួន បន្ទាប់ពីឱ្យកូនស្រីអាយុ១២ឆ្នាំកោសខ្យល់ ហើយមានអារម្មណ៍ផ្លូវភេទ ក៏ចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ប៉ុន្តែបានតែមួយថ្ងៃក៏បែករឿង ។ការឃាត់ខ្លួនបុរសរូបនេះ គឺកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៣ ខែកក្កដា នៅនឹងផ្ទះក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
ជនជាឪពុកចុងនេះឈ្មោះ ទុំ សេរីវី អាយុ៣១ឆ្នាំ មុខរបរខ្វៃជ្រូក ។ តាមក្រុមគ្រួសារក្មេងស្រីឱ្យដឹងថា នៅវេលាម៉ោង១រសៀលថ្ងៃទី១២ ខែកក្កដា បុរសជាឪពុកចុងត្រឡប់មកពីខ្វៃជ្រូកវិញមិនស្រួលខ្លួន ក៏ប្រើកូនស្រី(កូនប្តីមុន)ឱ្យកោសខ្យល់ ហើយខណៈនោះក៏ធ្វើសកម្មភាពចាប់រំលោភតែម្តង ។ លុះនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ក្មេងស្រីមិនស្រួលខ្លួនក៏ដេកដណ្តប់ភួយ ហើយម្តាយសួរនាំក៏បែករឿង និងនាំទៅឱ្យគ្រូពេទ្យពិនិត្យ ព្រមទាំងប្តឹងទៅនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ឱ្យឃាត់ខ្លួនបុរសជាប្តីម្នាក់នេះ ។
តាមព័ត៌មានឱ្យដឹងថា ក្មេងស្រីជាកូនប្តីមុន ហើយរយៈពេលប្រមាណ៣ឆ្នាំមកហើយ ដែលម្តាយនាងបានគ្នាជាប្តីប្រពន្ធជាមួយបុរសនេះ រហូតបានកូនស្រីមួយអាយុ២ឆ្នាំ ។ មិននឹកស្មានថា បុរសជាឪពុកចុងចិត្តតិរច្ឆាននេះ ចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំជាកូនប្តីមុនបែបនេះឡើយ ៕


ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]