កាណាដា៖ វាជារឿងគួរឲ្យភ័យរន្ធត់មួយនៅពេលបុរសសញ្ជាតិអាល្លឺម៉ង់ Adrian Mattern ម្នាក់ប្រថុយជីវិតរបស់ខ្លួនពាក់កាមេរ៉ាតូចមួយលើក្បាលគាត់ ហើយបានជិះទូកកាយ៉ាក់ចុះយ៉ាងសាហាវពីជ្រោះមួយកន្លែងដែលវាមានកម្ពស់ប្រមាណជាង ៣០ម៉ែត្រ។

គាត់បានយកវីដេអូទៅបង្ហោះចូលក្នុងបណ្តាញសង្គមដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយអ្នកខ្លះស្ងើចសរសើរពីភាពក្លាហានរបស់គាត់ ហើយអ្នកខ្លះទៀតក៏រិះគន់នឹងទង្វើរបស់គាត់ខាងលើនេះដោយពួកគេគិតថាគាត់ជាមនុស្សឆ្កួតដែលហ៊ានប្រថុយជីវិតដើម្បីធ្វើវា។

គួរបញ្ជាក់ថានៅក្នុងវីដេអូ Mattern បានរកស្វែងរកច្រកមួយដ៏ល្អដែលមានទឹកហូរគួរសមសម្រាប់ងាយស្រួលក្នុងការសម្របខ្លួនទៅតាមកាលៈទេសៈរបស់លោកនាពេលនោះ។
ខាងក្រោមនេះជាវីដេអូដែលលោក Mattern បានថតស្របពេលដែលលោកកំពុងជិះកាយ៉ាក់ចុះពីជ្រោះដែលមានកម្ពស់ប្រហែល៣០ម៉ែត្រ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]