ហ្វីលីពីន៖ មិនថានៅប្រទេសណាទេ តែងតែមានការស្ទុះចរាចរណ៍ មិនថានៅស្រុកយើង ឬនៅស្រុកគេ។ ដោយសារវាជាបញ្ហាសកលដែលមនុស្សជាច្រើនកំពុងតែជួបប្រទះ ទើបបុរសម្នាក់សម្រេចចិត្តបង្កើតទ្បានហោះដែលអាចជួយដោះស្រាយបញ្ហានេះនាពេលអនាគត។
គាត់នោះមានឈ្មោះថា “Kyxz Mendiola” ហើយគាត់គឺជាសហស្ថាបនិកនៃក្រុមរបាំអន្ដរជាតិរបស់ហ្វីលីពីន AllStars ហើយគាត់បានផ្លាស់ប្តូរពីអ្នកសម្ដែងមកជាអ្នកច្នៃប្រឌិតនៅពេលគាត់ចាប់ផ្តើមធ្វើការលើគំរូរថយន្តដ៏មានមហិច្ឆតារបស់គាត់កាលពី ៦ ឆ្នាំមុន។
កាលពីថ្មីៗនេះ លោក Mendiola បានបញ្ចប់ការហោះហើរសាកល្បងលើកដំបូងបានសម្រេច ហើយទ្បានហោះនោះមានឈ្មោះថា "Koncepto Millenya" ដែលវាអាចហោះហើរប្រហែល ២៥ ហ្វីតពីដី។ លោក Mendiola បាននិយាយថា "ពួកយើងបានចំណាយពេលជាច្រើនឆ្នាំក្នុងការបង្កើតវា ហើយខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នានឹងចូលចិត្តរថយន្តហោះមួយនេះ"។ លោកបន្តថ្លែងថា ការផលិតដំបូងរបស់លោក វាមានរូបរាងដូចជា hoverboard ដែលលោកត្រូវជាន់ពីលើវា ហើយប្រើប្រាស់តេទ្បេដើម្បីបញ្ជាវា។ លោកបន្តថ្លែងទៀតថា “ទ្បានហោះនេះប្រើប្រាស់បច្ចេកវិទ្យា drone technology ឬ multi-copter technology ដើម្បីជំនួយក្នុងការហោះហើរ។
គួរឱ្យដឹងថា រចនាបទទ្បានហោះ Koncepto Millenya នេះមានរូបរាងដូចទៅនឹង Drone ប៉ុន្តែវាធំជាង ហើយអាចជិះបានចំនួនមួយនាក់។ វាអាចហោះហើរបានពី ១២ - ១៥ នាទី ហើយសាកថ្មីវិញចន្លោះពី ២ ម៉ោង ទៅ ២ ម៉ោងកន្លះ។
នៅក្នុងអំទ្បុងពេលអភិវឌ្ឍទ្បានហោះ លោកបានសហការជាមួយនឹងក្រុមជំនាញ និងសហគ្រិនផ្សេងៗទៀតដើម្បីជួយរូបលោក។ បន្ទាប់ពីបានខិតខំប្រឹងប្រែងបង្កើតវាអស់រយៈពេល ៦ ឆ្នាំមក ទីបំផុត ការផលិតរបស់គាត់ក៏បានប្រែរូបពី hoverboard ទៅជាទ្បានហោះដែលមានរាងដូចទៅនឹង Drone ដែលអាចហោះបានពិតប្រាកដមែន។
គួរបញ្ជាក់ផងដែរ ទ្បានហោះនេះប្រើប្រាស់ប្រព័ន្ធថ្មពិសេស បើទោះបីជាអស់ថ្មក៏ទ្បាននេះអាចហោះហើរបានដែរ ដូច្នេះលោកអ្នកអាចធ្វើការចុះចតបានយ៉ាងមានប្រសិទ្ធភាព និងមិនចាំបាច់ត្រូវបារម្ភអំពីសុវត្ថិភាពនោះទេ។
ទៅថ្ងៃអនាគត លោកសង្ឃឹមថា នឹងមានអ្នកវិនិយោគច្រើនជួយគាំទ្រគាត់ និងជួយទិញទ្បានហោះរបស់គាត់៕
បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
ការផលិតដំបូងរបស់គាត់ មុនពេលចេញរូបរាងជាទ្បានហោះ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]