ពិភពលោក៖ កំណត់ត្រាហ្គីណេសពិភពលោក ឬសៀវភៅកំណត់ត្រាហ្គីណេស ឬសៀវភៅកំណត់ត្រាពិភពលោករបស់ហ្គីណេស ជាសៀវភៅយោងមួយក្បាលដែលបោះពុម្ពប្រចាំឆ្នាំ ដោយចុះបញ្ជីឯតទគ្គកម្មទាំងស្នាដៃរបស់មនុស្ស និងកម្រិតខ្លាំងហួសថ្លែងនៃពិភពធម្មជាតិ ដែលផ្តើមគំនិតដោយលោក Hugh Beaver និងសហការណ៍ដោយបងប្អូនប្រុស Norris និង Ross McWhirter នៅវិថី Fleet Street ក្រុងឡុងដ៍ កាលពីខែសីហា ១៩៥៤ រួចចាប់ផ្តើមបោះពុម្ពនៅឆ្នាំបន្ទាប់។

សូម្បីតែសៀវភៅនេះផ្ទាល់ក៏ជាប់ឯតទគ្គកម្មពិភពលោកដែរ គឺក្នុងនាមជាសៀវភៅដែលត្រូវបានរក្សាសិទ្ធិលក់ដាច់ជាងគេនៅគ្រប់សម័យកាល។ គិតត្រឹមឆ្នាំ ២០១៧ សៀវភៅនេះត្រូវបានបោះពុម្ពក្នុងឆ្នាំទី ៦២ ក្នុង ១០០ ប្រទេស និង ២៣ ភាសា។ ដោយសារតែការពេញនិយម វាបានពង្រីកបន្ថែមក្លាយជា កម្មវិធីទូរទស្សន៍ និងសារមន្ទីរទៀត។
ក្នុងចំណោមកំណត់ត្រាទាំងនោះ មានបញ្ជីមួយដែលផ្តោតលើ “ភាពប្លែកៗឆ្កួតៗ និងអស្ចារ្យបំផុត” ដែលយើងនឹងលើកមកបង្ហាញម្ចាស់កំណត់ត្រាដូចខាងក្រោម៖
១. ឆ្កែសម្បុរត្នោតឈ្មោះ Feather ដែលលោតបានកម្ពស់ ១៩១.៧ សង់ទីម៉ែត្រ

២. ឆ្កែសម្បុរខ្មៅឈ្មោះ Geronimo ដែលលោតអន្ទាក់ឌុប ១២៨ ដង ក្នុងមួយនាទី

៣. លោក Barry John Crowe ធ្វើសាច់ក្រកបាន ៧៨ កង់ក្នុងមួយនាទី

៤. អ្នកស្រី Betty Goedhart ជាអ្នកលេងកីឡាយោលទោងចំណាស់បំផុតគឺ ៨៤ ឆ្នាំ ២៤៩ ថ្ងៃ

៥. លោកយាយ Sumiko Iwamura ក្លាយជា DJ ចំណាស់បំផុតវ័យ ៨៣ ឆ្នាំ ១៨៨ ថ្ងៃ

៦. កូនឡានប្រណាំង go-kart លឿនបំផុតក្នុងលោក ១៨០ គីឡូម៉ែត្រ/ម៉ោង របស់លោក Tom Bagnall

៧. អ្នកនាង Elizabeth Betsy Bond បង្កើតម្ជុលចាក់អាវធំបំផុតក្នុងលោក ប្រវែង ៤.៤ ម៉ែត្រ

៨. លោក Matt Denton បង្កើតមនុស្សយន្តជើង៦ ធំបំផុតដែលអាចជិះបាន ក្នុងកម្ពស់ ២.៨ ម៉ែត្រ ទំហំ ៥ ម៉ែត្រ

៩. ឆ្មាមួយក្បាលឈ្មោះ Bibi និងម្ចាស់ឈ្មោះ L C Siew អាចតម្រៀបគ្រាប់ឡុកឡាក់ ១០ ត្រួតលើគ្នាយ៉ាងមានលំនឹង

១០. អ្នកនាង Olga Henry ដើរលើផ្លូវក្រណាត់ប្រវែង ១០ ម៉ែត្រ លឿនបំផុត

១១. លោក Evan Ungar លោតបញ្ឈរបានខ្ពស់ជាងគេគឺ ១.៦១៦ ម៉ែត្រ

១២. លោក German F.M. Kahn ប្រមូលតុក្កតាត្លុកកំប្លែងបានច្រើនបំផុតគឺ ៤,៣៤៨ មុខ

១៣. លោក Rolf Buchholz កែប្រែរាងកាយច្រើនបំផុតដល់ទៅ ៥១៦ កន្លែង

១៤. លោក Frank Smoes តម្រៀបឥដ្ឋប្លាស្ទិកជាលក្ខណៈឯកជនច្រើនបំផុត ៣,៨៣៧

១៥. លោកស្រី German Dunja Kuhn បង្វិលកង ៥៩ តំណាលគ្នានៅពហុផ្នែកនៃរាងកាយ

១៦. អ្នកនាង Brookelynn Bley បង្វិលកងម្តង ៦ បែបនេះយូរបំផុតគឺ ១ នាទី ១០.៣៤៧ វិនាទី

១៧. លោក Joe Oakley ជិះកង់លោតរំលង ១៥ ឧបសគ្គ លឿនបំផុតគឺ ១៣.៨៨ វិនាទី

១៨. លោក Zama Mofokeng លោតរឡាតថយក្រោយប្រើដៃម្ខាងច្រើនបំផុត ៣៤ ដងជាប់ៗគ្នា

១៩. អ្នកស្រី Rachael Grylls និងឆ្កែ Jessica លោតអន្ទាក់តែមួយជាមួយគ្នាបាន ៥៩ ដងច្រើនបំផុត

២០. លោក Ash Randall ដេកត្រិះបាល់យូរបំផុតលើឡានដែលកំពុងបើកទៅមុខ គឺ ៩៣ វិនាទី

២១. លោក Mirko Hanáen ជិះស្គីមានកង់ដោយប្រើដៃលឿនបំផុតគឺ ៨.៥៥ វិនាទី បានចម្ងាយ ៥០ ម៉ែត្រ

២២. លោក Ryan Luney លោតរឡាតព្រួសភ្លើងច្រើនបំផុតគឺ ១៤ ដង ក្នុងមួយនាទី

២៣. លោក Ryan Luney ដដែលលោតបង្វិលខ្លួនរំលងតុមួយបានឆ្ងាយបំផុតគឺ ៤.០៦ ម៉ែត្រ

២៤. អ្នកស្រី Ali Spagnola ជិះបាល់លោតផ្លោតៗលឿនបំផុតគឺ ១០០ ម៉ែត្រ ក្នុង ៣៨.២២ វិនាទី

២៥. លោក Kevin ‘L.A. Beast’ Strahle ញ៉ាំដូណាត់ម្សៅច្រើនបំផុតគឺ ៩ ដុំ ក្នុងពេល ៣នាទី

២៦. លោក Josh Horton ដាក់ហ្គីតាលើថ្ងាសបានយូរបំផុតគឺ ៧នាទី ៣.៩វិនាទី

២៧. លោក Josh Horton ដដែលត្រិះគប់ភ្លើងម្តង ៥ យ៉ាងមានលំនឹងលើក្តារទ្រដោយបំពង់នេះ

២៨. លោក Robert Pasin ម្ចាស់រទេះក្មេងលេង (toy wagon) ធំបំផុត ដែលមានបណ្តោយ ៨.០៥ ម៉ែត្រ កម្ពស់ ៣.៥៤៨ ម៉ែត្រ និងទទឹង ៣.៥៩ ម៉ែត្រ៕

សូមទស្សនាវីដេអូខាងក្រោម៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]