ខេត្តសៀមរាប៖ ម្ចាស់លំនៅដ្ឋាន ម្ចាស់គម្រោងអភិវឌ្ឍអចលនទ្រព្យ និងជាងសំណង់កាន់តែច្រើនឡើងក្នុងប្រទេសកម្ពុជា កំពុងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មផ្គូផ្គងជាងសំណង់ដោយឥតគិតថ្លៃពីក្រុមហ៊ុន អេស ស៊ី ជី (SCG) ដែលសេវាកម្មនេះមានបំណងលើកកម្ពស់លទ្ធភាពឲ្យកាន់តែទូលំទូលាយក្នុងការស្វែងរកជាងសំណង់ និងសម្ភារៈសំណង់ដែលមានគុណភាព ក៏ដូចជាជួយបង្កើនប្រាក់ចំណូលដល់ជាងសំណង់កម្ពុជាផងដែរ។
ម្ចាស់លំនៅដ្ឋាន ដែលមានបំណងចង់សាងសង់គម្រោងលំនៅដ្ឋាន ឬអគារផ្សេងៗ អាចចុះឈ្មោះនៅលើកម្មវិធីអនឡាញរបស់ក្រុមហ៊ុន អេស ស៊ី ជី ហើយក្រុមហ៊ុននឹងស្វែងរកជាងសំណង់ដែលមានគុណវុឌ្ឍិត្រឹមត្រូវ ដែលអាចបំពេញតាមលក្ខខណ្ឌរបស់ម្ចាស់គម្រោងសាងសង់។
សេវាកម្មផ្គូផ្គងជាងសំណង់នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងកាលពីដើមឆ្នាំនេះដោយក្រុមហ៊ុន អេស ស៊ី ជី ដែលជាពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងផ្ដល់ការបណ្ដុះបណ្ដាលផ្នែកសំណង់ និងជួយលើកកម្ពស់វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ទាំងគុណភាព និងភាពងាយស្រួល ។
លោក សយ សុខហេង ដែលកំពុងសាងសង់លំនៅដ្ឋានរបស់ខ្លួនក្នុងខេត្តសៀមរាប បានថ្លែងថា៖
អ្នកម៉ៅការសំណង់ ដែលបានទទួលគម្រោងសាងសង់ពីលោក សុខហេង គឺលោក ហុង រ៉ាយុទ្ធ។ លោកបានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ដែលបានជួយដល់រូបលោកក្នុងការស្វែងរកអតិថិជន ដែលនេះមានន័យថារូបលោក និងជាងក្នុងក្រុមនឹងទទួលបានចំណូលកាន់តែច្រើនថែមទៀត។
លោក រ៉ាយុទ្ធ បាននិយាយថា៖
អេស ស៊ី ជី បានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់កម្ពុជាកាលពីខែ កុម្ភៈ ឆ្នាំនេះ ដោយសហការជាមួយនឹងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ (CTSDI) ដើម្បីអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ផលិតផល និងសម្ភារៈសំណង់ថ្មីៗឲ្យបានត្រឹមត្រូវ។
កម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ អេស ស៊ី ជី ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍន៍យូរអង្វែងរបស់ប្រទេសកម្ពុជា តាមយៈកម្មវិធីបណ្ដុះបណ្ដាល ការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់ ក៏ដូចជាលើកកម្ពស់គុណភាពជីវិតរបស់កម្មករសំណង់ថែមទៀតផង។
លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេស ស៊ី ជី បានមានប្រសាសន៍ថា៖
«ម្ចាស់ផ្ទះគាត់បានទាក់ទងមកកាន់ក្រុមហ៊ុន អេស ស៊ី ជី តាមរយៈហ្វេសប៊ុក ដើម្បីស្វែងរកផលិតផល និងអ្នកម៉ៅការសម្រាប់សាងសង់ផ្ទះរបស់ពួកគាត់។ ដូច្នេះហើយ អេស ស៊ី ជី សង្ឃឹមថានឹងមានអតិថិជនបន្តបន្ទាប់ជាច្រើនទៀតប្រើប្រាស់សេវាកម្មនេះ»។
ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាងសង់អចលនទ្រព្យ ដែលកំពុងស្វែងរកជាងសំណង់ អាចចុះឈ្មោះតាមរយៈការទូរស័ព្ទទៅការិយាល័យព័ត៌មានរបស់ អេស ស៊ី ជី (០៩៥-៩៩៩-៥០០) ឬទាក់ទងតាមទំព័រ Facebook ក៏ដូចជាតាមរយៈគេហទំព័រ (https://kh.scgbuildingmaterials.com/contractor-matching) ដោយឥតគិតថ្លៃ៕
អំពីគម្រោងបណ្ដុះបណ្ដាលជាងសំណង់
ក្រុមហ៊ុន SCG មានឆន្ទៈក្នុងការអភិវឌ្ឍន៍ជំនាញ ដែលជាផ្នែកមួយដ៏មានសារៈសំខាន់នៃការអភិវឌ្ឍន៍ប្រទេស ជាពិសេសវិស័យសំណង់ ដែលមានជាងសំណង់ជាភាគីពាក់ព័ន្ធសំខាន់បំផុត។ ក្រុមហ៊ុន SCG មានបំណងចែករំលែកនូវចំណេះដឹងផ្នែកសំណង់នេះ តាមរយៈការអភិវឌ្ឍឡើងនូវកម្មវិធីបណ្ដុះបណ្ដាលសម្រាប់ជាងសំណង់ដោយពុំគិតថ្លៃឡើយ។
ការបណ្ដុះបណ្ដាល គឺជាកិច្ចសហប្រតិបត្តិការជាមួយនឹងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈធំៗចំនួនពីរនៅក្នុងប្រទេសកម្ពុជា គឺវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ (CTSDI) ដែលបានចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលសម្រាប់ជាងសំណង់ស្ដីពីបច្ចេកទេសសំណង់ដែលសមស្របនឹងការប្រើប្រាស់បានត្រឹមត្រូវនូវផលិតផល និងសម្ភារៈសំណង់ទំនើបថ្មីៗ។
រាល់ជាងសំណង់ ដែលចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនឹងបានទទួលវិញ្ញបនបត្របញ្ជាក់ការសិក្សា។ កម្មវិធីបណ្ដុះបណ្ដាលនេះ មានបើកទ្វារសម្រាប់ជាងសំណង់ដែលចាប់អារម្មណ៍ក្នុងការបណ្ដុះបណ្ដាល ហើយអាចដាក់ពាក្យតាមរយៈការទូរស័ព្ទទៅកាន់ក្រុមហ៊ុន SCG (០៩៥-៩៩៩-៥០០) ឬតាមរយៈទំព័រហ្វេសប៊ុករបស់ SCG ដោយពុំបាច់បង់ថ្លៃឈ្នួលបណ្ដុះបណ្ដាល ឬថ្លៃឈ្នួលដាក់ពាក្យឡើយ។
អំពីក្រុមហ៊ុន អេសស៊ីជី (SCG)
ក្រុមហ៊ុន អេស ស៊ី ជី គឺជាពហុសាជីវកម្មឈានមុខគេមួយនៅតំបន់អាស៊ាន ដែលមានអាជីវកម្មស្នូលចំនួនបីគឺ ស៊ីម៉ង់ត៍ និងសម្ភារៈសំណង់ ឧស្សាហកម្មសារធាតុគីមី និងឧស្សាហកម្មក្រដាស។ ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ២០០ នៅក្រោមឆ័ត្ររបស់ខ្លួន និងនិយោជិតប្រមាណ ៥៧.០០០ នាក់ ក្រុមហ៊ុន អេស ស៊ី ជី បង្កើត និងចែកចាយផលិតផល និងសេវាកម្មមានគុណភាព ស្របតាមតម្រូវការបច្ចុប្បន្ន និងអនាគតរបស់អតិថិជន។
ក្រុមហ៊ុន អេស ស៊ី ជី មានវត្តមាននៅកម្ពុជាជាង ២០ ឆ្នាំមកហើយ ដែលរួមបញ្ចូលក្រុមហ៊ុនចំនួន ៦ គឺក្រុមហ៊ុនកំពតស៊ីម៉ង់ត៍ ក្រុមហ៊ុន អេស ស៊ី ជី ខនគ្រីត រូហ្វ ក្រុមហ៊ុន ស៊ីផេក ខេមបូឌា ក្រុមហ៊ុន ស៊ីផេក Plank ខេមបូឌា ក្រុមហ៊ុន ណាវ៉ា-ខេម និង ក្រុមហ៊ុន អេសស៊ីជី ត្រេឌីង (ខេមបូឌា) ឌី។ ផលិតផលរបស់ក្រុមហ៊ុន អេស ស៊ី ជី រួមមានសម្ភារៈសំណង់ជាច្រើនប្រភេទទៅតាមតម្រូវការ នៃការសាងសង់គេហដ្ឋាន និងអគារផ្សេងៗ ក្រោមម៉ាកយីហោអេសស៊ីជី និង ខេ-ស៊ីមេន ក្នុងនោះរួមមាន ស៊ីម៉ង់ត៍ អេសស៊ីជី ស្មាតបត អេសស៊ីជី ស្មាតវូត អេសស៊ីជី បេតុងលាយស្រេច អេសស៊ីជី ទុយោ អេសស៊ីជី និងស៊ីម៉ង់ត៍ ខេ ស៊ីមេន។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម អនុវត្តសកម្មភាពផ្សព្វផ្សាយទីផ្សារ និងសកម្មភាពទំនួលខុសត្រូវសង្គម ក្រោមពាក្យស្លោកថា «ប្ដេជ្ញាចិត្តដើម្បីភាពល្អប្រសើរ - Passion for Better» ដែលមានបំណងផ្ដល់នូវការអភិវឌ្ឍប្រសើរឡើងសម្រាប់ភាគីពាក់ព័ន្ធ សហគមន៍ និងសង្គមទូទៅ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]