ភ្នំពេញ៖ សមត្ថភាព ទំនាក់ទំនង និងម៉ូតរចនា ពិតជាសាកសមសម្រាប់អ្នក! Samsung Galaxy Watch 2018 បានមកដល់ប្រទេសកម្ពុជាហើយ ជាមួយសមត្ថភាពមិនធម្មតា រីឯម៉ូតរចនាវិញ គឺឡូយកប់ហ្មង។ Samsung Galaxy Watch 2018 នេះមានពីរម៉ូដែលគឺ Galaxy Watch (42mm) និង Galaxy Watch (46mm) ដែលមានពណ៌ដ៏ទាក់ទាញត្រូវនឹងជីវិតស៊ីវិល័យរបស់អ្នកដូចជា ពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌មាស ។

Samsung Galaxy Watch 2018

លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

«Galaxy Watch ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយមានថ្មកាន់បានយូរ រក្សាទំនាក់ទំនងជាប់ជានិច្ច ការតាមដានសុខភាព ដែលអាចទទួលបានដោយគ្រាន់តែចុចលើកនាឡិកាដៃតែប៉ុណ្ណោះ»។

Samsung Galaxy Watch 2018 មានសមត្ថភាពដូចជា៖

រក្សាទំនាក់ទំនងជាប់ជានិច្ច

ការដាច់ទំនាក់ទំនងពីទូរស័ព្ទ Smartphone របស់អ្នកលែងជាបញ្ហាទៀតហើយជាមួយនឹងថ្មកាន់បានយូរ រហូតដល់ ៤៨ ម៉ោង និង ៨០ ម៉ោង។ ដូច្នេះ លោកអ្នកអាចទទួលបានសារ និងការហៅចូលបានជានិច្ច។

រក្សាសុខភាពមាំមួន ជាមួយ Samsung Health

Samsung Health គឺជា Function មួយនៅក្នុង Samsung Galaxy Watch វាជាមុខងារឆ្លាតវៃដែលអាចជួយឲ្យអ្នកដឹងពីកម្រិតចង្វាក់បេះដូង សម្ពាធអារម្មណ៍ (Keep Track of your Stress) និងជួយប្រាប់នូវគន្លឹះធ្វើចលនាដង្ហើម ដើម្បីជួយឲ្យអ្នកគ្រប់គ្រងអារម្មណ៍បានមូលល្អពេញមួយថ្ងៃ។ 

លើសពីនេះទៀត នាឡិកានេះក៏មានមុខងារតាមដានដំណេក ដើម្បីជួយឲ្យអ្នកប្រើប្រាស់អាចកែសម្រួលទម្លាប់គេង និងការសម្រាកតាមតម្រូវការផងដែរ។ ក្រៅពីមុខងារតាមដានដំណេក និងគ្រប់គ្រងសម្ពាធអារម្មណ៍ អ្នកប្រើប្រាស់ក៏អាចទទួលបានសុខភាពល្អពី Samsung Health ផងដែរដូចជា វិធីហាត់ប្រាណក្នុងផ្ទះ ដែលមានចំនួន ២១ លំហាត់ប្រាណ ការកំណត់ជំហានដើររបស់អ្នក និងជួយតាមដានកម្រិតកាឡូរីដែលអ្នកបានទទួលទាន ធ្វើឲ្យអ្នកមានរបបអាហារមួយដែលត្រឹមត្រូវ។

Samsung Galaxy Watch 2018

Water Lock Mode Prevents on Samsung Health Function

វាមានតួនាទីជួយការពារការជ្រាបទឹកបានយ៉ាងមានប្រសិទ្ធិភាពបំផុត នៅពេលដែលអ្នកហែលទឹក។ លោកអ្នកគ្រាន់តែចុច Swimming on Samsung Health នោះវានឹងការពារការជ្រាបទឹកបានយ៉ាងល្អ បើទោះបីជាអ្នកមុជជ្រៅក៏ដោយ។ អ្វីដែលកាន់តែពិសេសទៀតនោះគឺវាមាន Smartwatch Function ដែលជាមុខងារការពារការជ្រាបទឹកដោយស្វ័យប្រវត្តិ។ ម្យ៉ាងវិញទៀត ពេលដែលលោកអ្នកចុចបិទ Water Lock Mode នឹងមានសម្លេងប្រាប់បង្ហាញថា Galaxy Watch របស់អ្នកកំពុងច្រានទឹកដែលហូរចូល។

Samsung Galaxy Watch 2018

ជីវិតរីករាយជាមួយអ្វីៗដែលប្រសើរបំផុត

Galaxy Watch ផ្ដល់ឲ្យអ្នកប្រើប្រាស់នូវអត្ថប្រយោជន៍ទាំងអស់ពីបណ្តាលត្រកូល Galaxy បង្កើតបាននូវបទពិសោធដ៏ល្អឥតខ្ចោះ ជាមួយ Samsung Health, SmartThings, Samsung Pay, Bixby, Samsung Know និង Samsung Flow ដែលទាំងនេះអាចទទួលបាន ដោយគ្រាន់តែចុចលើកដៃរបស់អ្នក។

ម៉ូតដ៏ទំនើប និងឥតដែនកំណត់

វារក្សាម៉ូដែលនាឡិកាសាមសុងដដែល ដោយមានមុខមូលបែបឌីជីថល និងមានអេក្រង់បើកជានិច្ច។ Galaxy Watch ពណ៌ទឹកប្រាក់ សម្រាប់ទំហំ 46mm ចំណែកពណ៌ខ្មៅ និងពណ៌មាស មានទំហំ 42mm។ Galaxy Watch ផ្តល់នូវទំហំ និងស្ទីលជាច្រើនតាមតម្រូវការរបស់អ្នកប្រើប្រាស់។

Galaxy Watch អ្វីៗទាំងអស់ស្ថិតនៅក្នុងដៃរបស់អ្នក!

Samsung Galaxy Watch 2018

លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយ របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]