ភ្នំពេញ៖ ក្រុមហ៊ុនរចនាម៉ូត Khmer Design បានសហការជាមួយសម្អាងការ «ម្កុដមាសខ្មែរសម្អាងការ» ចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី ១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី ១៨ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨ នេះនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយបានបង្ហាញ និងដាក់តាំងនូវម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ គ្រឿងរណ្ដាប់ផ្សេងក្នុងពិធីមង្គលការជូនដល់ភ្ញៀវកិត្តិយស ដែលបានមកទស្សនារយៈពេល ២ ថ្ងៃ ក្នុងនោះសុទ្ធសឹងតែជាការរចនាដោយស្នាដៃកូនខ្មែរពិតៗ។
ម្ចាស់ហាង Khmer Design បានថ្លែងឲ្យដឹងថា៖
«ការរចនាម៉ូតរបស់ក្រុមហ៊ុន Khmer Design ដែលបានសហការជាមួយសម្អាងការ «ម្កុដមាសខ្មែរ» នៅពេលនេះបានធ្វើឡើងឲ្យការផ្ចិតផ្ចង់ជាទីបំផុត និងបានសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីបានចេញជារូបរាងស្អាតៗ និងល្អឯក ដោយមិនចម្លងពីស្នាដៃរបស់អ្នកណា ឬប្រទេសណាមួយឡើយ ព្រោះតែកូនខ្មែរក៏មានសមត្ថភាពមិនអន់នោះដែរ»។
លោកបន្តថា៖
«ព្រឹត្តិការណ៍ពិព័រណ៍ ដែលមានរយៈពេល ២ ថ្ងៃ នៅសាលពិព័រណ៍កោះពេជ្រនេះ សម្រាប់ការរចនាម៉ូត ដែលបានដាក់បង្ហាញជូនដល់ភ្ញៀវទស្សនានូវម៉ូតសម្លៀកបំពាក់ប្លែកៗ ដែលបានផលិតចេញពីការច្នៃម៉ូត ដោយក្រុមហ៊ុនរចនាម៉ូត Khmer Design ដែលបានច្នៃឡើងពីសរសៃសូត្រខ្មែរប្រកបដោយគុណភាពខ្ពស់ និងល្អឥតខ្ចោះ។ ជាការពិតវត្ថុធាតុដើមរបស់ខ្មែរយើង អាចយកមកច្នៃបានច្រើនសណ្ឋាន ច្រើនម៉ាក ប្រសិនបើយើងចេះមានគំនិត និងរិះរកនូវអ្វីដែលថ្មីហើយប្លែក។ ជាក់ស្ដែងការច្នៃម៉ូតសម្លៀកបំពាក់ក៏ដូចគ្នា យើងត្រូវចេះប្រមែប្រមូលវត្ថុធាតុដើមទាំងអស់នោះ ដើម្បីយកមកធ្វើរបស់មានតម្លៃ និងសោភណ្ឌភាពគួរជាទីទាក់ទាញ ជាពិសេសគឺសរសៃសូត្ររបស់ខ្មែរតែម្ដង»។
ដោយឡែកអ្នកស្រី គង់ សុត្រាវី ជាម្ចាស់សម្អាងការ «ម្កុដមាសខ្មែរសម្អាងការ» បានថ្លែងឲ្យដឹងថា៖
«ព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី ៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី ១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី ១៨ រយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺជាព្រឹត្តិការណ៍មួយជួយជម្រុញឲ្យវិស័យសម្លៀកបំពាក់ខ្មែរបុរាណមានសន្ទុះរីកចម្រើន និងសុះសាយកាន់តែខ្លាំង ជាពិសេសអ្នកដែលកំពុងធ្វើការងារក្នុងវិស័យនេះ កាន់តែមានការប្រកួតប្រជែងច្នៃម៉ូតថ្មីៗ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថា កូនខ្មែរជំនាន់ក្រោយក៏មានស្នាដៃ និងទេពកោលសល្យមិនធម្មតា ដើម្បីបង្ហាញឲ្យអន្តរជាតិបានស្គាល់ កាន់តែច្បាស់»។
លោកស្រីម្ចាស់សម្អាងការ បានបន្តទៀតថា៖
«ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ គឺជាសញ្ញាដ៏ល្អមួយក្នុងគោលបំណងជួយដល់យុវជន និងប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាវប្បធម៌ជាអត្តសញ្ញាណជាតិឲ្យបានគង់វង្ស និងអនុញ្ញាតឲ្យអ្នកប្រកបរបរនេះមានឱកាសទាញយកប្រយោជន៍ពីវប្បធម៌ប្រពៃណី និងម្ហូបអាហារខ្មែរ ដែលបានបង្ហាញនៅថ្ងៃនេះ»។
អ្នកស្រី គង់ សុត្រាវី ជាម្ចាស់សម្អាងការ «ម្កុដមាសខ្មែរសម្អាងការ» បានថ្លែងបន្តឲ្យដឹងថា៖
«ក្រៅពីម៉ូតសម្លៀកបំពាក់ស្អាតប្លែកហើយ អតិថិជនអាចធ្វើតេស្តផាត់មុខមុនថ្ងៃអាពាហ៍ពិពាហ៍ដោយឥតគិតថ្លៃ។ រឹតតែពិសេសទៅទៀតនោះ នៅក្នុងថ្ងៃមង្គលការរបស់កូនកម្លោះ កូនក្រមុំ គឺគ្រឿងអលង្ការដែលបំពាក់លើខ្លួនប្រាណធ្វើពីផ្លាទីន មាស និងពេជ្រសុទ្ធតែម្ដង សម្រាប់កូនក្រមុំក្នុងថ្ងៃពិសេស ជាមួយនឹងកញ្ចប់តម្លៃដ៏សមរម្យ មិនធ្លាប់មាន»។
ម្យ៉ាងវិញទៀត ដើម្បីអបអរព្រឹត្តិការណ៍ពិព័រណ៍រយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ម្ចាស់សម្អាងការដដែលបានបញ្ជាក់ថា រាល់ការកក់ ២ ថ្ងៃនេះ នឹងទទួលបានការបញ្ចុះតម្លៃ ១៥ ភាគរយ ក្នុងនោះគ្រប់កញ្ចប់ដែលលោកអ្នកបានជាវ កូនក្រមុំសុទ្ធតែអាចធ្វើការកុម្ម៉ង់ ជ្រើសរើសសម្លៀកបំពាក់ថ្មីៗ ទៅតាមការចង់បានរបស់អតិថិជន។
សម្អាងការ «ម្កុដមាសខ្មែរសម្អាងការ» មានអាស័យដ្ឋាន ក្នុងផ្ទះវីឡាលេខ ១០A ៣៣៧ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក ឬអាចទាក់ទងតាមលេខទូស័ព្ទ៖ ០១២ ៧៧៦ ១៥១,០៩៨ ៧៧៦ ១៥១, ០១០ ៥០ ២០ ៥០៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]