ថៃ៖ ជាការពិតណាស់ បញ្ហាគ្រួសារដែលមានកូនចុង និងកូនដើមនេះ គឺកើតចេញពីការផ្ដល់ក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ពីឱពុកម្ដាយដោយលំអៀង ដែល​បែងចែក ក្ដីស្រលាញ់មិនស្មើគ្នា ហើយជាពិសេសចំពោះការរើសអើងរវាងកូនបង្កើត និងកូនចិញ្ចឹមតែម្ដង។

ប៉ុន្តែបើក្រឡេកមកមើល កូនចិញ្ចឹមរបស់តារាស្រីថៃប៉ុន្មានរូបនេះវិញ អាចនិយាយបានថាជាមនុស្សដែលមានសំណាងមែនទែន បើទោះបីមិនបានបង្កើតដោយខ្លួនឯងផ្ទាល់ ប៉ុន្តែអ្នកម្ដាយចិញ្ចឹមទាំងនេះ បានផ្ដល់តម្លៃ ភាពកក់ក្ដៅ និងជាពិសេសការមើលថែទាំ យកចិត្តទុកដាក់ មិនខុសពីកូនៗបង្កើតរបស់ពួកគេនោះឡើយ។

ចង់ជ្រាបច្បាស់ សូមសូមដានទស្សនាខាងក្រោមនេះ៖ 

១. Hana Tassanawalai

Nada ជាឈ្មោះកូនស្រីរបស់ Hana ដែលរូបនាងបានប្ដូរមកដាក់ឈ្មោះមួយនេះ បន្ទាប់ពីនាងទទួលយកNada ពីសាច់ញាតិរបស់នាង មកចិញ្ចឹមជាកូនស្រី ស្របពេលដែលក្នុងបន្ទុកគ្រួសារសព្វថ្ងៃ​ ក៏មានកូនប្រុស២នាក់ទៀតផងដែរ។ យ៉ាងណាមិញ មិនថាកូនប្រុសទាំង២របស់នាង ឫក៏សា្វមីនាងនោះទេ គឺសុទ្ធសឹងតែស្រលាញ់គ្នាទៅវិញទៅមកជាខ្លាំង ដូចជាបងប្អូន និងឱពុកកូនបង្កើតតែម្ដង។ 

Hana Tassanawalai និងកូនស្រី
Hana Tassanawalai និងកូនស្រី

២. Myria Benedetti

តារាស្រីរូបនេះ បានធ្វើការទទួលយកកូនស្រី ពីបងប្អូនជីដូនមួយរបស់នាងមកចិញ្ចឹម ដោយសារតែពួកគេ មិនអាចនឹងមានកូនបាន មូលហេតុទាំងនេះហើយ បានធ្វើឲ្យគូស្វាមីភរិយាមួយគូនេះ ពិតជាស្រលាញ់ និងយកចិត្តទុកដាក់ជាខ្លាំង ទៅលើកូនស្រីរបស់ពួកគេ។ 

គ្រួសារ Myria Benedetti 
គ្រួសារ Myria Benedetti 

៣.Melon

តារាស្រី Melon បានទទួលយកកូនស្រីពីមិត្តភក្តិជិតស្និទ្ធ របស់អ្នកចាត់ការរបស់នាងមកចិញ្ចឹម ដោយក្នុងនោះមិនថារូបនាង ឫក៏សមាជិកគ្រួសារនាងទាំងមូលនោះទេ គឺសុទ្ធសឹងតែស្រលាញ់ និងបានមើលថែទាំកូនស្រីរូបនេះ យ៉ាងល្អថែមទៀតផង៕ 

Melon
Melon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]