ភ្នំពេញ៖  អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត ឧបត្ថម្ភទឹកប្រាក់ ២៥០០០ដុល្លារ ដល់ការកសាងអគារសាលប្រជុំ និងទីចាត់ការកម្ពស់ ២ជាន់នៅសាលាចិន ហួរ ខៀវ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហាកង្វះខាតបន្ទប់ចាត់ការដល់លោកគ្រូ អ្នកគ្រូ។

អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត

ក្នុងពិធីប្រគល់ថវិកាដល់សាលាចិន ហួរ ខៀវ ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកានេះ លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានលើកឡើងថា៖

ការឧបត្ថម្ភនូវអគារទីចាត់ការកម្ពស់ពីរជាន់ ដល់សាលា ហួរ ខៀវ នាពេលនេះ នឹងអាចជួយដោះស្រាយនូវបញ្ហា កង្វះខាតអគារសាលប្រជុំ អគារស្នាក់នៅសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅក្នុងសាលារៀនចិន ហួរ ខៀវ និងសមាគមខ្មែរ ចិន ក្នុងខេត្តកំពង់ស្ពឺផងដែរ។

លោកបន្តថា៖ 

“អំណោយអគារនេះ នឹងអាចប្រើប្រាស់បានជាប្រយោជន៍ច្រើន ដល់ការអប់រំភាសាចិននៅទីជនបទបន្ថែម និងសង្ឃឹមថាផ្នែកអប់រំភាសាចិននៃសាលារៀន ហួរ ខៀវ ក្នុងក្រុងច្បាមន នឹងមានការរីកចម្រើនជាពីមួយថ្ងៃទៅមួយថ្ងៃ ដោយអាចប្រែក្លាយចំណេះដឹងនេះ យកទៅបំរើការក្នុងវិស័យការងារ ហើយអាចទាញយកបាននូវ ផលប្រយោជន៍ជារួមមួយ ដើម្បីជួយដល់សង្គមគ្រួសារ និងសង្គមជាតិ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនក៏បានខិតខំប្រឹងប្រែងក្នុងការបង្កើនសមត្ថភាពគ្រូបង្រៀនចិននៅ កម្ពុជា តាមរយៈការបង្កើតនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនចិន - កម្ពុជា និងឧបត្ថម្ភដល់គ្រូបង្រៀនទៅបណ្តុះបណ្តាលនៅខេត្តហ្វូជានប្រទេសចិន”។

គួរបញ្ជាក់ថា សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជាគឺជាអង្គការមិនរកប្រាក់ចំណេញដែលត្រូវបានបង្កើតទ្បើងដោយជនជាតិចិនហ្វូជាន ដែលកំពុងវិនិយោគ រកស៊ី និងបំពេញការងារដោយស្របច្បាប់នៅកម្ពុជា។ នៅឆ្នាំ២០១៦ សមាគមបានបង្កើតក្រុមការងារមូលនិធិសប្បុរសធម៌ ហើយគិតមកដល់បច្ចុប្បន្ន បានកៀរគរថវិកាពីសប្បុរសជននានាសរុបជិត ១៨ម៉ឺនដុល្លារអាមេរិក ដើម្បីប្រើប្រាស់សម្រាប់ជួយដល់ជនក្រីក្រនៅកម្ពុជា៕

អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត
អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត
អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត
អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត
អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត
អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត
អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]