មណ្ឌលគិរី៖ ក្មេងស្រីវ័យ១៦ឆ្នាំ ម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីរថយន្ត កាមរីគូទស្វិតបើក លឿនជ្រួលចង្កូត ទៅខាងឆ្វេងដៃបណ្ដាលបុកក្មេងស្រីកំពុងជិះម៉ូតូ ចេញពីតូបលក់ឥវ៉ាន់ ត្រង់ចំណុចផ្លូវកោងលូបាក់ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីម៉ោង០១និង១០នាទី រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលបង្កនេះ ម៉ាកកាមរីគូទស្វិត ពណ៌ទឹកប៉ិចចាស់ ពាក់ស្លាកលេខ ង.៩២៥០.ភព២ នៅក្នុងរថយន្តមានគ្នា៣នាក់ ពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ ពេលមកដល់ផ្លូវកោងបានជាន់ហ្វ្រាំង ហើយក៏រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកក្មេងស្រីរងគ្រោះកំពុង ជិះម៉ូតូម៉ាកវ៉េវ ចេញពីទិញឥវ៉ាន់ ប៉ើងជាង១០ម៉ែត្រ បណ្តាលឲ្យក្មេងស្រីបាក់កស្លាប់ នៅនឹងកន្លែង កើតហេតុភ្លាមៗតែម្ដង ចំណែករថយន្តជ្រុលទៅធ្លាក់ប្រឡាយ តែអ្នកបើកបរមិនបណ្តាលឲ្យរងរបួសទេ ហើយក៏បាននាំគ្នាបើកទ្វារថយន្តដាក់មេប្រូចបាត់អស់រលីង ។
លោក ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា រថយន្តបង្ក មានម៉ាកកាមរីគូទ ស្វិត ពណ៌ទឹកប៉ិចចាស់ ពាក់ស្លាកលេខ ង.៩២៥០.ភព២(ស ខ្មៅ) ហើយ ក្មេងស្រីរងគ្រោះ ឈ្មោះ នូវ គៀន ហៅម៉ាប់ ភេទស្រីអាយុ១៦ឆ្នាំ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ជាសិស្សសាលាបានបាត់បង់ជីវិតនៅនឹងកន្លែងដោយសារមានរបួសធ្ងន់ធ្ងរ។
លោក ស៊ុន ប៊ុនធឿនបន្តថា បច្ចុប្បន្នរថយន្ត នឹងម៉ូតូ សមត្ថកិច្ចជំនាញយកមករក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុក ដើម្បីធ្វើការស្រាវជ្រាវរកអ្នកបើកបរដែលបានបង្កហេតុឲ្យចូលមកដោះស្រាយ នឹងកសាង សំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នសមត្ថកិច្ច កំពុង ប្រឹងប្រែង ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណរបស់អ្នកបើកបរ នឹងនាំខ្លួនចូលមកដោះស្រាយ ចំណែកសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]