ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជន មិនតិចនោះទេ បានស្គាល់ពីតារាចម្រៀង បងប្អូន ត្រកូល ចាន់ ជាក់ជាមិនខាន ជាពិសេសនោះគឺ កញ្ញា ចាន់ ស្រីនាថ និង ចាន់ ស្រីខួច មានការគាំទ្រពីសំណាក់ មិត្តៗយុវវ័យខ្លាំង តាមរយៈការ Cover បទចម្រៀងពីដើមៗ នាពេលកន្លងមក។
ជាក់ស្ដែង នៅមុននេះបន្តិច តារាចម្រៀងនិង ជាម្ចាស់បទ «ចង់បានអ្នកកំដរ» រូបនេះបាន ធ្វើឲ្យទស្សនិកជន ទទួលបានភាពរីករាយ ជាមួយនឹងបទចម្រៀង បកស្រាយឡើងវិញ ដែលមានចំណងជើងថា « ភ្លេចពាក្យសម្បថ » ដែលជាសំនៀងដើមរបស់ អ្នកនាង ទូច ស្រីនិច ពិតជាពីរោះ មិនចាញ់ម្ចាស់បទ ប៉ុន្មាននោះទេ។
ក្នុងនោះផងដែរ កញ្ញា ចាន់ ស្រីនាថ មិនត្រឹមតែមានប្រជាប្រិយភាព នៅក្នុងបណ្ដាញសង្គម YouTube នោះទេ សូម្បីតែ នៅតាមកញ្ចក់ទូរទស្សន៍ផ្សេងៗ ក៏មានវត្តមាន របស់នាងដែរ៕
តោះទៅទស្សនាទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]