ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះហាង Global House ដ៏ធំលើកដំបូងបង្អស់នៅកម្ពុជាបានបើកសម្ពោធជាផ្លូវការហើយ សម្រាប់ការដាក់លក់នូវផលិតផលគ្រឿងសំណង់ និងសម្ភារៈផ្ទះបាយដ៏ទំនើបៗគ្រប់ប្រភេទ។
នាឱកាលដ៏ពិសេសនេះក៏មានការអញ្ជើញចូលរួម ក្រោមអធិបតីភាពឯកឧត្តមជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមកាងារពិសេសគាំទ្រដល់គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុ។
វត្តមាន Global House នៅប្រទេសកម្ពុជានេះ មានការសហការគ្នារវាងវិនិយោគិនប្រទេសថៃលោក WITOON SURIYAWANAKUL ជាមួយអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុនLYP Group ដែលបាននាំយកនូវទំនិញរាប់សែនមុខ ពីបណ្តាក្រុមហ៊ុនធំៗ លើសកលលោកមកដាក់លក់ ក្នុងហាងតែមួយ និងអាចធ្វើអោយលោកអ្នកមានភាពងាយស្រួល ចំណេញពេលវេលា និងទទួលបានតម្លៃថោកសមរម្យ។
គួររំលឹកដែរថា ហាងGlobal Houseត្រូវបានកកើតឡើងរយៈពេលប្រមាណ២០ឆ្នាំ និងអាចពង្រីកសាខារបស់ខ្លួនរហូតដល់ទៅជាង៦០សាខាទូទាំងប្រទេសថៃ នឹងបានបោះជំហ៊ានក្រៅប្រទេសលើកដំបូងរបស់ខ្លួនមកកាន់ទឹកដីប្រទេសកម្ពុជានៅចុងឆ្នាំ២០១៨នេះ។
ការរីកលូតលាស់បែបនេះ ក៏ដោយសារតែ Global House នាំយកផលិតផលដែលមានគុណភាពពីបណ្តាក្រុមហ៊ុនធំៗទូទាំងពិភពលោក និងជាតម្រូវការចាំបាច់សម្រាប់អ្នកប្រើប្រាស់ ជាពិសេសតម្លៃថោកសមរម្យ សេវាកម្មល្អ និងងាយស្រួលក្នុងការទិញទំនិញ មកកាន់កន្លែងតែមួយអាចរកទិញបានគ្រប់មុខ៕
សម្រាប់លោកអ្នកដែលចង់ទទួលបានផលិតផលដែលមានគុណភាពសម្រាប់គេហដ្ឋានអាចរកទិញបាននៅហាងGlobal House ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬក៏អាចទាក់ទងតាមរយៈលេខទូរសព្ទ ០២៣ ២៣២ ២៣២៕
Global House ផ្គត់ផ្គង់សំបូរបែបសម្រាប់គេហដ្ឋានរបស់លោកអ្នក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]