ភ្នំពេញ៖ កាលពីម្សិលមិញនេះ ហ្គេតប៊ីបានសហការជាមួយ សាកលវិទ្យាល័យកម្ពុជា បង្កើតកម្មវិធី Together ដែលជាការប្រគំតន្រ្តីដ៏ធំមួយ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់ដល់សាលាវត្តចេត ខេត្តកំពត។

សាលាវត្តចេត ខេត្តកំពត មានសាលារៀនតូចមួយ ដែលមានតែអគារសិក្សាមួយបន្ទប់ធ្វើពីថ្ម ប្រក់ស័ង្កសី សាលានេះមានអ្នកគ្រប់គ្រងតែម្នាក់គត់ ដែលដើរតួជានាយកសាលាផង ជាគ្រូបង្រៀនផង ក្មេងៗនៅទីនោះចង់បានសម្ភារៈសិក្សាដើម្បីសម្រួលដល់ការសិក្សារបស់ពួកគេ។

ដោយឃើញពីតម្រូវការចាំបាច់របស់សិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តចេត ហ្គេតប៊ី និង UC បានសហររៀបចំការប្រគំតន្រ្តី ដើម្បីប្រមូលថវិកាដើម្បីទិញសម្ភារៈសិក្សាជូនសិស្សានុសិស្សនៅសាលាវត្តចេត។ 

ក្រៅពីការងារសប្បុរសធម៌មួយនេះ ហ្គេតប៊ី ក៏បាននាំមកនូវការប្រគំតន្ត្រី ដោយមានការចូលរួមពីលោក នីកូ កញ្ញា ពេជ្រ សូលីកា ការសម្តែងចម្រុះរបស់និស្សិត UC ដើម្បីអបអរសាទរឆ្នាំថ្មី ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា ជានិច្ចកាលហ្គេតប៊ីតែងតែបានចូលរួមជាមួួយការងារសង្គម និងការផ្តល់នូវវគ្គបណ្តុះបណ្តាលផ្សេងៗដល់សិស្សនិស្សិត ដើម្បីជាការតបស្នងនូវការគាំទ្រពីប្រជាជនកម្ពុជា ដែលតែងតែគាំទ្រផលិតផលហ្គេតប៊ីកន្លងមក៕  

នីកូ និងសូលីកា យប់មិញនៅ UC
នីកូ និងសូលីកា យប់មិញនៅ UC
នីកូ និងសូលីកា យប់មិញនៅ UC
នីកូ និងសូលីកា យប់មិញនៅ UC
នីកូ
នីកូ
កម្មវិធី Together
កម្មវិធី Together
កម្មវិធី Together
កម្មវិធី Together

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]