ភ្នំពេញ៖ ក្រុមហ៊ុន SIAM KUBOTA Leasing Co. , Ltd កំពុងបោះជំហានចូលក្នុងទីផ្សារបង់រំលស់គ្រឿងចក្រកសិកម្មនៅក្នុងប្រទេសកម្ពុជា ដោយបានដាក់ឲ្យដំណើរការក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ជាមួយដើមទុនរហូតដល់ទៅ ១៨ លានដុល្លារអាមេរិក។ ដើម្បីកំណត់ខ្លួនឯងឲ្យខុសពីបណ្តាក្រុមហ៊ុនដទៃផ្សេងទៀត ក្រុមហ៊ុនថ្មីមួយនេះផ្តល់ជូននូវអត្រាការប្រាក់ទាប ការបង់ត្រឡប់មកវិញមានច្រើនប្រភេទ និងការអនុម័តការបង់រំលស់យ៉ាងឆាប់រហ័ស ដោយគ្មានបង្កប់កម្រៃសេវា ឬថ្លៃសេវាបន្ថែមផ្សេងៗណាមួយឡើយ ។ ជាមួយនឹងការយល់ច្បាស់ពីតម្រូវការដ៏ចាំបាច់របស់កសិករ កម្ពុជា ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc. មានគោលបំណងចង់ក្លាយខ្លួនជា ក្រុមហ៊ុនដែលនាំមុខគេក្នុងវិស័យបង់រំលស់គ្រឿងចក្រកសិកម្មនៅកម្ពុជា។
លោក Piyachart Srimarut ប្រធានក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc. បានឱ្យដឹងថា៖
ការឆ្លើយតបរបស់កសិករកម្ពុជា កាលពីឆ្នាំ ២០១៤ កន្លងទៅមានលក្ខណៈវិជ្ជមានល្អប្រសើរគួរជា ទីមោទនៈ ចំពោះការដាក់អោយ ដំណើរការគ្រឿងចក្រកសិកម្មទំនើបរបស់ ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd.,។ ក្រុមហ៊ុន KUBOTA បានចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតក្រុមហ៊ុនបង់រំលស់នៅកម្ពុជាដើម្បីធ្វើប្រតិបត្តិការរួមគ្នា ដោយយកគំរូតាមភាពជោគជ័យរបស់ក្រុមហ៊ុន Siam Kubota Leasing Co. Ltd., ដែលបានជំរុញយ៉ាងខ្លាំងដល់ការលក់គ្រឿងចក្រកសិកម្មប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសថៃ។
នៅឆ្នាំនេះ ក្រុមហ៊ុន SIAM KUBOTA Corporation Co. , Ltd. បានបើកដំណើរការជាផ្លូវការនូវក្រុមហ៊ុន Kobuta Leasing (Cambodia) Plc. ជាមួយដើមទុនចំនួន ១៨ លានដុល្លារអាមេរិក ដើម្បីផ្តល់សេវាកម្មបង់រំលស់គ្រឿងចក្រកសិកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ KUBOTA ។ ក្រុមហ៊ុនថ្មីមួយនេះទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ហើយបានចាប់ផ្តើម ប្រតិបត្តិការកាលពីថ្ងទី៨ ខែ សីហា ឆ្នាំ២០១៨ ។ ក្រុមហ៊ុនមួយនេះជាកម្មសិទ្ធិ ១០០% របស់ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd., ជាមួយនឹងការវិនិយោគបន្ថែមទៀតដើម្បីតាមអោយទាន់កំណើននៃការលក់ផលិតផល KUBOTA នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ផ្តល់ជូននូវសេវាកម្មបង់រំលស់ក្នុងការគាំទ្រដល់ការលក់គ្រឿងចក្រកសិកម្មរបស់KUBOTA ក្នុងគោលបំណងជួយសម្រួលដល់ភាពជាម្ចាស់នៃគ្រឿងចក្រកសិកម្មដែលមានលក្ខណៈច្នៃប្រឌិតសម្រាប់កសិករកម្ពុជា ។ ចំណុចដ៏លេចធ្លោនៃសេវាកម្មរបស់ក្រុមហ៊ុននេះរួមមាន៖ អត្រាការប្រាក់ទាប ការបង់ត្រឡប់មកវិញមានច្រើនប្រភេទទៅតាមទំហំនៃប្រាក់ចំណូល គ្មានបង្កប់កម្រៃសេវា ឬថ្លៃសេវាបន្ថែមផ្សេងៗឡើយ។ កត្តាទាំងនេះបង្ហាញឃើញពីភាពត្រឹមត្រូវ និងភាពស្មោះត្រង់របស់ក្រុមហ៊ុន។ ការកំណត់ខ្លួនឯងឲ្យខុសពីបណ្តាក្រុមហ៊ុនដទៃផ្សេងទៀតតាមរយៈការអនុម័តការបង់រំលស់យ៉ាងឆាប់រហ័សជាមួយនឹងការយល់ច្បាស់ពីតម្រូវការដ៏ចាំបាច់របស់កសិករកម្ពុជា ក្រុមហ៊ុនសង្ឃឹមថា ខ្លួននឹងក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យបង់រំលស់គ្រឿងចក្រកសិកម្មនៅកម្ពុជា ហើយរំពឹងថានឹងសម្រេចបាននូវលទ្ធផលប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយស្ថិរភាព និងកំណើនប្រកបដោយនិរន្តរភាព។
គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនភាគច្រើនត្រូវបានវាយតម្លៃខ្ពស់ដោយបុគ្គលិកក្នុងស្រុកដែលបុគ្គលិក ភាគច្រើនត្រូវបានបញ្ជូនទៅប្រទេសថៃ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាល និងការចុះទៅដល់ទីតាំងផ្ទាល់នៅក្រុមហ៊ុន SIAM KUBOTA Leasing ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពរបស់ពួកគេក្នុងនាមជាអ្នកផ្តល់សេវាកម្ម ។ បុគ្គលិកដែលពោរពេញដោយសមត្ថភាព និងបទពិសោធនមកពីប្រទេសថៃ ក៏ត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីធានាជូនដល់អតិថិជនថា រាល់សេវាកម្មបង់រំលស់ដែលផ្តល់ឲ្យនៅកម្ពុជា គឺស្របតាមគោលបំណង និងស្តង់ដារ ដែលបានកំណត់ដោយក្រុមហ៊ុន SIAM KUBOTA Leasing Co. , Ltd. ដែលជាក្រុមហ៊ុនបង់រំលស់ ។ ក្រោមលក្ខខណ្ឌនៃការបង់រំលស់ អតិថិជនតម្រូវឲ្យបង់ប្រាក់កក់មុន ហើយចំពោះចំនួនទឹកប្រាក់ដែលនៅសល់ត្រូវបង់ជាដំណាក់កាល ដូចបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀង ។ អត្ថប្រយោជន៍នៃការបង់រំលស់ប្រភេទនេះគឺ អតិថិជនមិនចាំបាច់ចំណាយពេលវេលា ដើម្បីបង្កើនសាច់ប្រាក់ ឬដាក់ទ្រព្យបញ្ចាំផ្សេងទៀតដូចជា ដីធ្លីជាដើម ដើម្បីដាក់ពាក្យស្នើសុំនោះទេ ។ ដរាបណា អតិថិជនអាចបង់ប្រាក់កក់មុន និងមានលទ្ធភាពសង ត្រឡប់មកវិញបាន នោះក្រុមហ៊ុនអាចធ្វើការអនុម័តភ្លាមៗ ដោយអនុញ្ញាតឲ្យអតិថិជនទទួលបានគ្រឿងចក្រកសិកម្មសម្រាប់ប្រើប្រាស់បានយ៉ាងងាយស្រួលបំផុត។
ដើម្បីអបអរសាទរចំពោះការដាក់សម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ផ្តល់ជូននូវកម្មវិធីពិសេស ក្នុងខែមេសានេះជូនដល់អតិថិជន។ សម្រាប់ត្រាក់ទ័រ និងឧបករណ៍តភ្ជាប់ ការបង់ប្រាក់កក់មុនចាប់ផ្តើមត្រឹមតែ ៣០%ប៉ុណ្ណោះ ជាមួយនឹងអត្រាការប្រាក់អប្បបរមា ១% ជាមួយនិងការបង់ត្រឡប់មកវិញជា ប្រចាំខែ ប្រចាំត្រីមាស និង ប្រចាំឆមាស ក្នុងរយៈពេលអតិបរមា ៤ ឆ្នាំ។ សម្រាប់ម៉ាស៊ីនច្រូតស្រូវវិញ ការបង់ប្រាក់កក់មុនចាប់ផ្តើមត្រឹមតែ ៥០%ប៉ុណ្ណោះ ដោយអត្រាការប្រាក់អប្បបរមា ១% ជាមួយនិងការបង់ត្រឡប់មកវិញជាប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆមាស ក្នុងរយៈពេលអតិបរមា ២ ឆ្នាំ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ហើយក៏មានផែនការពង្រីកសាខា និងសេវាកម្មបន្ថែមទៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ឥឡូវនេះ លោកអ្នកអាចស្នើសុំសេវាកម្មបង់រំលស់នៅគ្រប់ដេប៉ូចែកចាយរបស់KUBOTA ទាំង២៤កន្លែង នៅទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខ ០២៣ ៩០១ ៧៤៥៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]