កំពង់ឆ្នាំង៖ សប្បាយខ្លាំងណាស់ សង្ក្រាន្តប៊ូសស្ត្រងកំពង់ឆ្នាំង មិនថាតែសប្បាយពេលថ្ងៃទេ សូម្បីតែពេលយប់ ក៏សប្បាយមិនតិចដែរ។
ជាក់ស្ដែង នៅរាត្រីថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី២នេះ គេសង្កេតឃើញថាមានអ្នកចូលរួមកាន់តែច្រើនជាងរាត្រីទីមួយទៀត ព្រោះនៅរាត្រីថ្ងៃទី២នេះ មានសុទ្ធតែកំពូល Idol របស់គាត់មកច្រើនជាងរាត្រីមុននេះ។
ហើយនៅរាត្រីទី២នេះផងដែរ នៅលើឆាកមហាសង្ក្រាន្តប៊ូសស្ត្រងមានការច្រើនចម្រៀងរួមគ្នាពីសំណាក់តារា ចម្រៀងពេជ្រ សោភា លោក STEP ពេជ្រ ថៃ និងឡុង លីគ័ង្គ កូរពេញឆាកបង្កើនភាពសប្បាយ អ្នកមើលផ្ទុះសំណើចសើចក្អាកក្អាយពេញទីតាំងប្រគំតន្ត្រីតែម្ដង។
តារាចម្រៀងពេជ្រ សោភា ពិតជាកំពូលតារាកូរប្រចាំឆាកមហាសង្ក្រាន្តប៊ូសស្ត្រងនៅកំពង់ឆ្នាំងមែន គ្រាន់តែចេញមកភ្លាមមានបងប្អូនយើងហោរគាំទ្រគ្រប់ៗគ្នា ហើយជាពិសេសនោះគឺមកកូរទាំងតារាចម្រៀងតូចៗទៀង កូរទាំងពេជ្រ ថៃ កូរទាំងឡុង លីគ័ង្គ ព្រមទាំងហួសទៅកូរដល់លោក STEM ទៀត។ អ្នកណាទៅទ្រាំផ្ទុះសំណើច និងហ៊ោគាំទ្របានបើពួកគាត់បីបួននាក់មកបង្កភាពសប្បាយគ្រប់ៗគ្នាចឹងនោះ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង បានរៀបចំមហាសង្ក្រាន្តឆ្នាំថ្មីដ៏មហិមានៅទឹកដីនាងកង្រីដើម្បីអបអរសាទរសង្ក្រាន្តទេវតាឆ្នាំថ្មីទាំងបីថ្ងៃពេញតាំងពីថ្ងៃរហូតដល់យប់នៅមុខសាលាខេត្តកំពង់ឆ្នាំង៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]