តារាកំប្លែងនាយចឹម មានឈ្មោះដើមថា សុខ មេសា ចូល​ប្រឡូក​សិល្បៈ​នៅ​ចុង​ឆ្នាំ​ ២០១០ ​ក្នុង​វ័យ​ ១២ ឆ្នាំ ​តាម​រយៈ​ នាយ ក្រូច ត្រូវ​ជា​ឪពុក​មា។ ក្រោយមកលោក សុវណ្ណ រិទ្ធី ហៅ​តា វិចទ័រ ក៏បាន​ផ្ដល់​ឱកាស​ និងបណ្ដុះបណ្ដាលការសម្ដែង​ដល់​អតីត​ក្មេង​ប្រុស​អ្នក​ទូល​ក្រសាំង​លក់​រូប​នេះ ដូច​សមាជិក​ផ្សេង​ទៀត​ដែរ។ ទោះ​បី​ជា​ជា​គេ​មិន​មែន​ជា​បេក្ខភាព​ប្រលង​ជាប់​កម្មវិធី «មហា​កំប្លែង» យ៉ាង​ណា​ក្ដី ក៏លោកតាវិចទ័រធ្លាប់​ពោល​សរសើរ​ថា នាយចឺមពិតជាមាន​ទេពកោសល្យ​កំប្លែង​មិន​ធម្មតា។