នាយក្រឹមមានឈ្មោះដើមថា អ៊ូ ប៊ុណ្ណារ៉ាត់ កើត​នៅ​ថ្ងៃ​ទី​ ១៣ ខែកុម្ភៈ​ ឆ្នាំ​១៩៦១​ នៅភូមិថ្មី​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល។ លោកមាន​បង​ប្អូន​បង្កើតចំនួន១២ នាក់​ គឺប្រុស​៥នាក់ និងស្រី​៧នាក់។​ លោក​គឺជា​កូន​ទី​១២នៅក្នុង​គ្រួសារ​ ហើយលោកមាន​កម្ពស់​ ១,៥៧​ ម៉ែត្រ។

បើ​គិត​មក​ដល់​ពេល​នេះមាន​លោក អ៊ូ ប៊ុណ្ណារ៉ាត់ មានអាយុ​៥៦ឆ្នាំ​ហើយ​ ប៉ុន្តែលោក​គ្មាន​សាច់ញាតិជា​អ្នក​សិល្នោះបៈទេ។ លោកបានចូល​សិល្បៈ​ដំបូង​តាម​រយៈ​ការ​ប្រលង​ប្រជែងនៅក្នុងកម្មវិធីរបស់ស្ថានីយវិទ្យុជាតិកម្ពុជា កាលពីឆ្នាំ១៩៨២ ហើយទទួលបាននូវភាពជោគជ័យលើវិថីសិល្បៈកំប្លែងរហូតមកដល់សព្វថ្ងៃនេះ៕