អ្នកនាង គង់ សុជាតិ មានដើមកំណើតជាអ្នកនៅខេត្តក្រចេះ។ ចន្លោះឆ្នាំ១៩៨០-១៩៩១ គឺជាអ្នកលក់ចេកឆឹង បន្ទាប់ពីទំនេរពីការសិក្សា។ អ្នកនាងបានប្រឡូកនៅក្នុងវិស័យសិល្បៈជាលើកដំបូងនៅចន្លោះឆ្នាំ ១៩៩៤-១៩៩៥ តាមរយៈជាប់ជាកញ្ញាឯក ស្ថានីយទូរទស្សន៍ IBC (ប៉ុស្តិ៍លេខ៥ បច្ចុប្បន្ន)។ នៅឆ្នាំ ១៩៩៧ ក៏បានគ្រប់គ្រងកម្មវិធីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងចំណាយពេល៥ឆ្នាំទើបក្រសោបបាននូវភាពល្បាញល្បី។ រហូតមកដល់ឆ្នាំ ១៩៩៩ អ្នកនាង គង់ សុជាតិ បានសម្រេចបើកជំនួញផ្ទាល់ខ្លួនមួយ ដែលដាក់ឈ្មោះថា “សុជាតិកែសម្ផស្ស” ដែលមានទីតាំងនៅមុខវិទ្យាល័យបាក់ទូក។ អ្នកនាង គង់ សជាតិ មានកូនពីរនាក់រួចមកហើយ ទើបរៀបអាពាហ៍ពិពាហ៍ជាមួយកម្លោះសង្ហាលោក ជា វិបុល និងបច្ចុប្បន្នមានកូនស្រីម្នាក់ហើយ ឈ្មោះថា ជា សុជាតិនារី។