ឈិន ម៉ានិច្ច


ឈិន ម៉ានិច្ច ជាអ្នកខេត្តកំពង់ស្ពឺ មានវ័យ២២ឆ្នាំ។ កើតក្នុងត្រកូលអ្នកស្រែចម្ការ ហើយនាងបានរ៉ាប់រងបន្ទុកគ្រួសារតាំងពីអាយុ១០ឆ្នាំ។ ម៉ានិចមានបងប្អូនបង្កើតចំនួន៣នាក់ ហើយនាងជាកូនច្បង។ អតីតកាលនាងមិនបានបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបទេ ហើយបន្ទាប់មកក៏បានសម្រេចចិត្តចូលធ្វើការងាររោងចក្រ និងមួយរយៈក្រោយក៏បានធ្វើជាអ្នកចម្រៀងតាមវង់តន្ត្រីសម័យនៅខេត្តកំពង់ស្ពឺ និងនៅភ្នំពេញផងដែរ ដើម្បីរ៉ាប់រងជីវភាពក្នុងគ្រួសារ។ ក្រោយមកនាងក៏បានដាក់ពាក្យប្រលងចម្រៀងនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។ ដោយបន្តមក ម៉ានិច ក៏បានសម្រេចចិត្តដាក់ពាក្យប្រលងនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ទៀត តាមការជម្រុញពីមិត្តភក្តិ រហូតទទួលបានជោគជ័យក្លាយជាម្ចាស់ពានដូចបំណងនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៦៕