លោក នី រតនា កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ១៩៩៣។ មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ។ មានបងប្អូន៥នាក់ ប្រុស៤នាក់ និងស្រី១នាក់។ មានឪពុកឈ្មោះ អ៊ុន សំអូន​គឺជាវិចិត្រករ និងម្តាយឈ្មោះ បាន​ ឡៃ​ស៊ីម​ ជាមេផ្ទះ។ រតនាបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១០ ហើយក៏ចាកចេញទៅប្រកបរបរជាអ្នកដើរលក់ថង់ នៅជាយដែនខ្មែរ-ថៃ។ ក្រោយមកទៀតក៏បានដាក់ពាក្យប្រលងនៅក្នុងកម្មវិធីពេជ្រកំពុងច្នៃ ជាប់ជ័យលាភីលេខ១ កាលពីកំឡុងឆ្នាំ២០១៣។ ក្រោយមកក៏បានមកប្រលងនៅក្នុងកម្មវិធី The Voice Cambodia ប៉ុន្តែមិនទទួលបានជ័យលាភីទេ។ ប៉ុន្តែចុងក្រោយពេលដាក់ពាក្យប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី១ ក៏បានមកក្លាយខ្លួនជាបេក្ខជនជាប់ចំណាត់ថ្នាក់លេខ១ និងបានក្លាយជាតារាចម្រៀងអាជីពដល់សព្វថ្ងៃនេះ។