មានឈ្មោះដើមថា ស្រេង សុកាន់ដា កើតក្នុងឆ្នាំ ១៩៨៤ មានស្រុកកំណើតនៅខេត្តកណ្តាល។ ឪពុកឈ្មោះ ស្រេង ពៅ ជាមេការសំណង់ និងមានម្តាយឈ្មោះ ហ៊ុន សារី។ អ្នកនាងគឺកូនច្បងគេ ក្នុងចំណោមបងប្អូន៤នាក់។ កាលនៅក្មេងធ្លាប់ដើររកអុស បេះត្រកូន ស៊ីឈ្នួលបេះសណ្តែក ដាំបន្លែឱ្យគេដើម្បីយកប្រាក់ផ្គត់ផ្គង់គ្រួសារ។ លុះអាយុ១៧ឆ្នាំ ក៏បានបោះបង់ការសិក្សា រួចទៅជួយធ្វើការជាមួយឪពុកនៅខេត្តសៀមរាប។ មិនយូរប៉ុន្មានក៏បានចូលច្រៀងនៅក្នុងភោជនីយដ្ឋាន រហូតបានច្រៀងតាមរោងការនានានៅជុំវិញខេត្តសៀមរាបផងដែរ។ មកដល់ឆ្នាំ២០០៤ មានអាយុ២០ឆ្នាំ ក៏បានរៀបការ ប៉ែល ប៉ោ ដោយទទួលបានកូនប្រុសម្នាក់ ក្រោយមកក៏បានលែងលះគ្នា។ នៅឆ្នាំ២០០៩ អ្នកនាង ក៏បានដាក់ពាក្យប្រលងកំប្លែងនៅ CTN ហើយទទួលបានចំណាត់ថ្នាក់លេខ១។ ក្រោយមកក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងក្លាយជាអ្នករ៉ាប់រងគ្រួសារទាំងមូល ដោយចិញ្ចឹមប្អូនប្រុស៣នាក់ទៀតនៅក្នុងបន្ទុក។