ណូយ វ៉ាន់ណេត


លោក ណូយ វ៉ាន់ណេត ជាតារាចម្រៀងជើងចាស់មួយដួង ដែលកើតនៅក្នុងឆ្នាំ ១៩៦៤ និងមានស្រុកកំណើតនៅភូមិកណ្ដាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល។ លោកមានបងប្អូនបង្កើតចំនួន៦នាក់។ លោកបានប្រលូកលើវិថីសិល្បៈក្នុងអំឡុងឆ្នាំ១៩៨២ បន្ទាប់ពីបានប្រឡងចម្រៀងទូទាំងប្រទេស ហើយទទួលបាន ចំណាត់ថ្នាក់លេខ១ ដោយកាលណោះលោក នូ ស៊ិប ចំណាត់ថ្នាក់លេខ២។ ក្រោយមកបានរៀបការជាមួយភរិយាឈ្មោះ សោម ធី អតីតគ្រូបង្រៀន ក្នុងឆ្នាំ ១៩៨២ បច្ចុប្បន្នទទួលបានកូនចំនួន៥នាក់ ក្នុងនោះប្រុស២នាក់។ បន្តមកក៏បានធ្វើជាអ្នកចម្រៀងអស់រយៈពេលជាង៣០ឆ្នាំមកហើយ ដោយច្រៀងឱ្យផលិតកម្មរស្មីហង្សមាស និងផលិតកម្មផ្សេងៗទៀត។ ភាគច្រើនបទដែលលោកច្រៀងគឺជាប្រភេទបទចម្រៀង មនោសញ្ចេតនា និងប្រជាប្រិយជាដើម មានដូចជា បទរាំវង់ រាំក្បាច់ រាំឆាឆាឆា សារ៉ាវ៉ាន់ ឡាំលាវ និងកន្ទ្រឹមជាដើម។ នៅក្នុងដើមឆ្នាំ២០១៧នេះ លោកក៏បានសម្រេចចិត្តលះបង់វិស័យសិល្បៈ ងាកមករកព្រះធម៌វិញ ដោយបានសាងផ្នួស នៅវត្តគល់ទទឹង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។