កើតថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩៨៥ ត្រូវបានគេស្គាល់ដំបូងបំផុត «ហេតុអ្វីចិត្តនៅតែនឹក» តាមរយៈផលិតកម្ម រស្មីស្ទឹងសង្កែ ហើយចាប់ពីពេលនោះមក ប្រជាប្រិយភាពរបស់នាងក៏កាន់តែល្បីល្បាញ។ នៅក្នុងឆ្នាំ២០០៥ នាងបានផ្លាស់ប្តូរទៅកាន់ ផលិតកម្ម U2 ពេលនោះ បទចម្រៀងដែលកញ្ញា ទទួលបានភាពទាក់ទាញ គឺបទ «How Do I live» ដែលជាបទទទួលបានការកោតសរសើរពី ការច្រៀងភាសាអង់គ្លេសបានយ៉ាងល្អ។ កាលពីឆ្នាំ២០០៨ កញ្ញា មាស សុខសោភា ត្រូវបានផលិតកម្ម M ចុះកុងត្រាឲ្យធ្វើជាតារាចម្រៀងប្រចាំផលិតកម្មមួយនេះ ហើយបទចម្រៀងមិត្តអ្នកស្តាប់មិនភ្លេច គឺបទ «១០០រាត្រី» ដែលទទួលបានប្រជាប្រិយភាពបំផុត ក្នុងសិល្បៈ របស់នាង ហើយធ្វើឲ្យនាងក្លាយជា កំពូលតារាចម្រៀងនៅក្នុងឆ្នាំ២០០៩ នាងក៏បានទៅច្រៀង នៅផលិតកម្មសាន់ដេ ដែលមានបទចម្រៀងពេញនិយម ជាច្រើន ដូចជា »Come Back To me» «១០០ភាគរយ»។ រហូតដល់មកពេលបច្ចុប្បន្ន គឺនាងបានរស់ក្នុងទ្រនំថ្មីមួយទៀត គឺផលិតកម្មថោន ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់យុវវ័យ។