ឆន សុវណ្ណរាជ


លោក ឆន សុវណ្ណរាជ ជាតារាចម្រៀង ដែលមានស្រុកកំណើើតនៅភ្នំពេញ និងមានបងប្អូន៨នាក់ គឺប្រុស២ ស្រី៦ ហើយលោកជាកូនទី៣។ លោកកើតនៅថ្ងៃទី ១០ តុលា ឆ្នាំ ១៩៨៥។ ប្រវត្តិនៃការចូលប្រឡូកនៅក្នុងសិល្បៈជាលើកដំបូង គឺនៅឆ្នាំ២០០៥ និងចូលច្រៀងឱ្យផលិតកម្មរស្មីហង្សមាសនៅឆ្នាំ២០០៧។ បទចម្រៀងដែលមានការទទួលស្គាល់ខ្លាំងគឺបទ៖ «ទីក្រុងគ្មានមេឃ»។ ក្តីស្រម៉ៃរបស់លោក ឆន សុវណ្ណរាជ គឺសង្ឃឹមជឿជាក់ថា ថ្ងៃណាមួយខ្លួនអាចនឹងក្លាយជាតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា។ ក្រោយក្លាយខ្លួនជាតារាចម្រៀងល្បី ក៏បានចេញទៅសម្តែងក្រៅប្រទេសជាច្រើនដងដូចជា នៅប្រទេសកូរ៉េ បារាំង អូស្ត្រាលី និងអាមេរិកជាដើម។ ក្រៅពីអាជីពជាអ្នកសិល្បៈ ក៏មានមុខជំនួញមួយទៀតជាមួយនិងបងស្រីខ្លួន គឺបើកហាងកាត់សម្លៀកបំពាក់ ព្រមទាំងហាងថតរូបផងដែរ។ បច្ចុប្បន្ន ឆន សុវណ្ណរាជ កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសរឿងមានទំនាក់ទំនងស្នេហាជាមួយកញ្ញា ឱក សុគន្ធកញ្ញា។