ឱក សុគន្ធកញ្ញា


ឱក សុគន្ធកញ្ញា កើតនៅក្នុងទីក្រុងភ្នំពេញ មានបងប្អូនប្រុសស្រី ៣ម្នាក់ និងឪពុកម្ដាយសុទ្ធសឹងតែជាអ្នកសិល្បៈ ដែលឪពុកជាអតីតតន្ដ្រីករ និងម្ដាយជាគ្រូបង្រៀននៅសាលាវិចិត្រសិល្បៈ។

រំលឹកដល់ប្រវត្ដិចូលក្នុងវិស័យចម្រៀងដំបូង កញ្ញាធ្លាប់ច្រៀងនៅលើឆាក តាំងពីអាយុ ១០ឆ្នាំមកម្ល៉េះ និងដោយសារតែមានដុងស្រាប់ មកដល់ឆ្នាំ១៩៩៨ នាងក៏ត្រូវបានផលិតកម្មរស្មីស្ទឹងសង្កែ ចេញជាអាល់ប៊ុមបទចម្រៀងថ្មី ជាមួយនឹង ឃុំ ប៉ុណ្ណាដែត យក់ ថិតរដ្ឋា សែម សេងវឌ្ឍ និងប៊ូវិចិត្រ។

មកដល់ឆ្នាំ ២០០៤ នាងបានចាកចេញពីផលិតកម្មរស្មីស្ទឹងសង្កែ និងចូលច្រៀងនៅក្នុងក្លឹបកម្សាន្ដ U2 និងធ្វើការឲ្យផលិតកម្ម U2 អស់ពេល ២ឆ្នាំ ហើយដោយសារតែភាពបិុនប្រសប់ ទាំងសម្លេង និងស្ទាយរបស់នាង ទើបធ្វើឲ្យនាងមាន ឱកាសទៅច្រៀងនៅប្រទេសបារាំងជាលើកដំបូង។