ខេមរៈ​ សិរីមន្ត


លោក ខេមរៈ​ សិរីមន្ត កើតនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៨៥ នៅខេត្តកំពង់ចាម។ លោកជាកូនទី២ក្នុងចំណោមបងប្អូន៣នាក់ គឺបងប្រុសច្បងមានឈ្មោះថា ខេមរៈ ភារុណ និងប្អូនស្រីពៅ ឈ្មោះ ខេមរៈ ស្រីពៅ។ លោកបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ បន្ទាប់ពីជាប់ជ័យលាភីនៅក្នុងកម្មវិធីប្រលងចម្រៀងមហាជនទូទាំងប្រទេស របស់ក្រុមហ៊ុន Nestle។