គ្រាប់ស្វាយចន្ទី គឺជាគ្រាប់ធញ្ញជាតិដ៏មានតម្លៃនៅក្នុងការប្រើប្រាស់ទាំងការវេចខ្ចប់ជាអាហារសម្រន់ ការច្នៃនៅក្នុងម្ហូបអាហារទទួលទានជាដើម ថែមទាំងមានគុណសម្បត្តិសម្រាប់សុខភាពផងដែរ។
ដោយឡែក នៅក្នុងនោះគ្រាប់ស្វាយចន្ទី ត្រូវបានគេរកឃើញដែរថា អាចយកមកផលិតជាភេសជ្ជៈទទួលទានមានរសជាតិឆ្ងាញ់ពិសា ថែមទាំងជំនួយសុខភាពរាងកាយបានច្រើនយ៉ាងដូចគ្នា។
ដូច្នេះចង់ដឹងថា ធ្វើភេសជ្ជៈពីគ្រាប់ស្វាយចន្ទីយ៉ាងណា និងមានគុណប្រយោជន៍អ្វីខ្លះយើងមកតាមដានទាំងអស់គ្នា៖
![](https://s4.kh1.co/fe/fe3fe9958ee6ac0084fa5a98f8c9e5f9f8aecf61.jpg)
# វិធីធ្វើភេសជ្ជៈពីគ្រាប់ស្វាយចន្ទី
គ្រឿងផ្សំ៖
- គ្រាប់ស្វាយចន្ទីឆៅ កន្លះពែង
- ទឹកស្អាត ១ពែង
- អំបិល ១ចិប
ការអនុវត្ត៖ ងាយៗគ្រាន់តែក្រឡុកគ្រាប់ស្វាយចន្ទី ជាមួយនឹងទឹកឱ្យហ្មត់ល្អខ្លាំងដោយលាយអំបិលបន្តិច។ ក្រោយមកច្រោះយកតែទឹកមកទទួលទាន ដែលវាមានរូបរាងដូចជាទឹកដោះគោតែម្តង។
![](https://s4.kh1.co/3d/3d517f1a56a9dec37af5900506efa73eda1143ba.jpg)
![](https://s4.kh1.co/32/32d1ff302f38aa68eab681d015bd720c9b3813b6.jpg)
# គុណប្រយោជន៍ភេសជ្ជៈគ្រាប់ស្វាយចន្ទី
១. ជំនួយសុខភាពបេះដូង៖ ភេសជ្ជៈមួយនេះមានផ្ទុកនូវ Oleic acid ដែលអាចជួយកាត់បន្ថយជាតិខ្លាញ់មិនល្អ (Triglyceride) នៅក្នុងបេះដូង ដែលទាំងនេះមិនត្រឹមតែជំនួយសុខភាពបេះដូងទូទៅនោះទេ តែអាចកាត់បន្ថយជំងឺបេះដូងបានច្រើនប្រភេទផងដែរ។
២. ការពារក្រួសក្នុងប្រមាត់៖ ភេសជ្ជៈនេះអាចជួយកាត់បន្ថយហានិភ័យនៃការកើតក្រួសក្នុងប្រមាត់ ដែលក្រួសមួយនេះកើតឡើងដោយសារតែជាតិកូឡេស្តឺរ៉លក្នុងាងកាយកករឹង និងធ្វើឱ្យមានបញ្ហារីករាលដាលដល់បំពង់រំលាយអាហារ។
៣. ប្រឆាំងអុកស៊ីតកម្ម៖ ភេសជ្ជៈគ្រាប់ស្វាយចន្ទី មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដូចជា សេលេញ៉ូម និងវីតាមីន E ដែលអាចប្រឆាំងនឹងរ៉ាធីកាល់សេរី ដែលចង់វាយលុកសុខភាព និងការពារពីជំងឺផ្សេងៗ ។
៤. គ្រប់គ្រងសម្ពាធឈាម៖ ជាតិម៉ាញ៉េស្យូមដែលមាននៅក្នុងភេសជ្ជៈមួយនេះ អាចជួយគ្រងគ្រងសម្ពាធឈាម និងបញ្ចុះសម្ពាធឈាមបានល្អ បង្ការការកើតជំងឺលើសឈាម រួមទាំងជំងឺគាំងបេះដូងផងដែរ។
![](https://s4.kh1.co/60/604e8fbbdc1b5b1c91e1b5aee24ef21fdc358c20.jpg)
៥. សុខភាពឆ្អឹង៖ ភេសជ្ជៈនេះផ្ទុកនូវសារធាតុសំខាន់ៗ ជាពិសេសគឺម៉ាញ៉េស្យូម ដែលអាចជួយឱ្យសុខភាពឆ្អឹងរបស់អ្នកកកាន់តែរឹងមាំជាងមុន។
៦. ព្យាបាលជំងឺធ្លាក់ទឹកចិត្ត៖ ភេសជ្ជៈនេះមានផ្ទុក Amino Acid ហៅថា L-tryptophan ដែលអាចជួយបំបែកអរម៉ូន Niacin និង Serotnin ដែលគេហៅថាអរម៉ូនស្ត្រេស ពោលគឺកាត់បន្ថយភាពសោកសៅ និងការធ្លាក់ទឹកចិត្តតែម្តង។
៧. ជំនួយស្បែក៖ ភេសជ្ជៈគ្រាប់ស្វាយចន្ទី ផ្ទុកនូវ Fatty Acids ដែលជួយឱ្យស្បែកមានសំណើមស្រស់ថ្លា ការពារការរលាក និងភាពចាស់មុនអាយុ។ នៅក្នុងនោះវាក៏សម្បូរទៅដោយជាតិទង់ដែង ដែលជួយផលិតកោសិកាស្បែក និងសរសៃសក់ថ្មីកាន់តែស្រស់ស្អាតរឹងមាំ រួមទាំងបង្កើនការផលិតជាតិខូឡាជែនក្នុងរាងកាយ ជំនួយស្បែក បំបាត់ភាពយារធ្លាក់ និងប្រឆាំងភាពចាស់ជ្រីវជ្រួញទៀតផង៕
![](https://s5.kh1.co/4f/4ff0f010e59d055bdbab622d39a53686c8fdfce2.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]