ភ្នំពេញ៖ នៅទីបំផុតថវិការៃអង្គាសពីពលករខ្មែរធ្វើការនៅក្នុងប្រទេសកូរ៉េ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាហើយ កាលពីល្ងាចថ្ងៃទី ២៣ ឧសភា ឆ្នាំ២០១៩ ក្រោមវត្តមានលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែលជាអ្នកចំណាយរៀបចំការប្រគំតន្ត្រីរ៉ៃអង្គាសនៅក្នុងប្រទេសកូរ៉េ។ ថវិកានេះត្រូវបានប្រកាសថា បានពីទឹកចិត្តពលករកូរ៉េចំនួន ២០ លានរៀល និងការបន្ថែមថវិការបស់បុរីឡេងណាវ៉ាត្រា ចំនួន ៦០ លានរៀលទៀត ដោយក្នុងការប្រគល់នោះក៏មានវត្តមានតារាចម្រៀង ខេម និងលោក ហេង ឡុង តំណាងសមាគមសិល្បករខ្មែរផងដែរ។
![](https://s4.kh1.co/c5/c5beb33325e9387bf5dac46a9f3442ab27fc15aa.jpg)
លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រាបានអះអាងថា ថវិកាដែលយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន ៨០ លានរៀលនេះ ថវិកាដែលបានពីការរៃអង្គាសពីបងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េតែ ២០ លានរៀលប៉ុណ្ណោះ ទើបលោកសម្រេចបន្ថែមថវិការបស់បុរីចំនួន ៦០ លានរៀលទៀត ដើម្បីបង្គ្រប់ ៨០ លានរៀល ស្មើនឹង ២ មុឺនដុល្លារ។ លោកប្រាប់មូលហេតុដែលលោកបានប្ដូរថវិកាជំនួយសុទ្ធតែក្រដាសប្រាក់ ៥០០ រៀល យកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា គឺដោយសារតែលោកចង់ពញាក់អារម្មណ៍ឱ្យស្គាល់ពីតម្លៃប្រាក់រៀល និងដើម្បីអោយបងប្អូនដឹងថា បើចង់ជួយមន្ទីរពេទ្យគន្ធបុប្ផាមិនបាច់ចាំមានដល់រាប់រយដុល្លារនោះទេ គឺមានត្រឹម ៥០០ រៀល ឬមានត្រឹមប៉ុន្មានពាន់រៀល ក៏អាចរួមចំណែកជួយបាននោះដែរ តាមរយៈការរៃអង្គាសនានា។ លោកថានេះជាលើកទី ៣ ហើយ ដែលលោកបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពី ២ លើកមុនគឺមានចំនួន ៥០ លានរៀល និង ៨០ លានរៀលរួចមកហើយ។ លោកមិនប្រកាសថានឹងធ្វើបែបនេះឱ្យបានទៀងទាត់នោះទេ ប៉ុន្តែលោកថានឹងនៅតែបន្តជួយគន្ធបុប្ផាតាមលទ្ធភាព។
តារាចម្រៀង ខេម និងលោក ហេង ឡុង តំណាងសិល្បករខ្មែរ បានបញ្ជាក់ស្របគ្នាថា ការប្រគល់ជូននូវថវិកានេះ គឺបង្ហាញយ៉ាងច្បាស់ថា ថវិការៃអង្គាសពីបងប្អូននៅក្នុងប្រទេសកូរ៉េត្រូវបានបហរគល់ដល់ដៃរបស់មន្ទីរពេទ្យគន្ធបុប្ផាហើយ លោកអ្នកទាំង២ ដែលបានចូករួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ បានបង្ហាញអារម្មណ៍សប្បាយចិត្ត។ លោក ខេម និយាយថា នៅពេលបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបែបនេះ កាន់តែធ្វើឱ្យលោកមានកម្លាំងច្រៀងរាំរៃអង្គាសនៅក្នុងសកម្មភាពនេះខ្លាំងឡើង ដោយលោកប្រកាសថា នឹងបន្តជួយច្រៀងមិនគិតកម្រៃបន្ថែមទៀត។ ដូចគ្នាដែរលោក ហេង ឡុង ក៏អះអាងថាគឺជាលើកទី១ផងដែរ ដែលការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ តាមរយៈការរៀបចំរបស់ក្រុមហ៑ុនឡេងណាវ៉ាត្រា ធ្វើការរៃអង្គាសប្រាក់ពីពលករកូរ៉េ៕
![](https://s5.kh1.co/4e/4e61e5e787f2fe0dee2c65c549c9ec9562faa330.jpg)
![](https://s5.kh1.co/1e/1edb1faff9b2945a5ae3481d2a0ecf91a454c431.jpg)
![](https://s6.kh1.co/b0/b0545a02cb5f8595c40a2e00c5b4eeecbc997e18.jpg)
![](https://s4.kh1.co/c3/c359d11fd0d3a11be84c45610864a133eeeba68c.jpg)
![](https://s6.kh1.co/29/2956ef1e78670253bba1bb4c94be21f5def83da0.jpg)
![](https://s4.kh1.co/39/39c5135bb23201a1c86ccc1727a55dc1a4327591.jpg)
![](https://s4.kh1.co/ca/caf95cf1aa5fd4dddc9fec236aa3a75739c03e91.jpg)
![](https://s6.kh1.co/8e/8ec69ad28b5238180ab03cedc16eab1779efdb24.jpg)
![](https://s6.kh1.co/e2/e288eb4b5304ef9e2f14f1dfb35de7f3b5a50320.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]