កម្សាន្ត៖ បើនិយាយពីការលេងស្ទាយ៍វិញ សម្រាប់ តារាចម្រៀងស្រី ពេជ្រ សូលីកា នៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រជាច្រើន រាល់ពេលដែល នាងបានចេញបង្ហាញស្ទាយ៍ថ្មីៗ ស្រស់ស្អាត មើលទៅមានភាពទាក់ទាញ ទាន់សម័យ ដែលធ្វើឲ្យហ្វេនៗកាន់តែពេញចិត្ត។

ថ្មីៗនេះដែរ តារាចម្រៀងស្រី ពេជ្រ សូលីកា ក៏បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាងបានចេញមកជាមួយនឹងឈុតរ៉ូបវែងពណ៌លឿង យ៉ាងឆើតឆាយ តែងមុខនិងលេងម៉ូតសក់បែបសាមញ្ញ ប៉ុន្តែរំលេចចេញនូវភាពស្រស់ស្អាត លេចធ្លោ សម្រស់កាន់តែក្មេងជាងវ័យ។

យ៉ាងណាមិញ ក្រោយពី បានឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន នៅតែសរសើរ ចំពោះភាពទាក់ទាញ និងសម្រស់ដ៏មានមន្តស្នេហ៍ ក្មេងជាងវ័យ របស់តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖


















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]