ថៃ៖ ប្រិយមិត្តមួយចំនួន ដែលជាអ្នកគាំទ្ររឿងភាគថៃដ៏ល្បីមានចំណងជើងថា “អន្លង់កម្ម”“Krongkam” ច្បាស់ជាស្គាល់ នូវតួដ៏សំខាន់នៅក្នុងរឿងឈ្មោះថា ហ៊ាឆៃ ដែលសម្តែងដោយលោក Phet Thakrit។

យ៉ាងណាមិញ ដោយសារតែរូបសម្រស់ និងទេពកោសល្យនៃការសម្តែងរបស់លោក Phet នៅក្នុងរឿងនោះ បានធ្វើឲ្យប្រជាប្រិយភាពរបស់លោកកាន់តែកើនឡើងទ្វេមួយកម្រិត រហូតមានអ្នកគាំទ្រកាន់តែច្រើន ហើយជាពិសេសនោះ គឺរូបលោកថែមទាំងមានអ្នកគាំទ្រស្រីៗលួច Crush មិនតិចនាក់នោះទេ។

ដោយឡែក ស្រាប់តែកាលពីថ្ងៃទី២៩ ខែឧសភា ម្សិលមិញនេះ នៅក្នុងកម្មវិធីមួយលោក Phet Thakrit បានទម្លាយអាថកំបាំងរបស់ខ្លួនថា លោកមានទំនាក់ទំនងស្នេហាជាតារាស្រីថ្មី ក្នុងទ្រនំប៉ុស្តិ៍លេខ ៣ នាង Mind Tarika រយៈពេល ២ ឆ្នាំហើយ។ ហើយរូបលោក បានបន្តទៀតថា លោកនិងនាង Mind បានជួបគ្នាក្នុងកម្មវិធីមួយរបស់ ប៉ុស្តិ៍លេខ៣ ហើយពួកគេក៏ចាប់ផ្តើមនិយាយជាមួយគ្នា រហូតដល់អ្វីៗដំណើរការរលូនពួកគេក៏ឧស្សាហ៍ ដើរផ្សារជាមួយគ្នា ញ៉ាំអាហារជាមួយគ្នា និងមើលកុនជារឿយៗផងដែរ។

យ៉ាងណាក្តី រឿងរ៉ាវទាំងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រ ជាពិសេសនារីៗ ដែលខំលួច Crush លោកភ្ញាក់ផ្អើលមិនតិចនាក់នោះទេ។ ហើយលោក Phet ក៏បានបញ្ជាក់ទៀតថា ពួកគេមិនដែលបង្ហោះរូបជាមួយសង្សាររបស់ខ្លួនឡើយ នៅលើបណ្តាញសង្គម IG ក៏ប៉ុន្តែក្នុងពេលឆាប់ៗខាងមុខនេះ អ្នកទាំងពីរនឹងមានគម្រោងបង្ហោះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Phet និង Bella
Phet Thakrit
Phet Thakrit
សង្សាររបស់ Phet Thakrit
សង្សាររបស់ Phet Thakrit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]