ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តមិនតិចនោះទេ បានស្គាល់កុមារី ញិល អែនជិលរិកា កូនខ្មែរ កាត់អាមេរិក តាមរយៈការប្រឡងនៅក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទីមួយ ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ទៅលើសម្លេងរបស់ នាង ។ បើទោះបីជាប្អូនស្រី ញិល អែនជិលរិកា មិនទទួលបានជ័យលាភី ក្នុងកម្មវិធីក៏ដោយតែ កុមារីសម្បុរស្រអែមរូបនេះ មានប្រជាប្រិយភាពមិនណយនោះទេ។
តែអ្វីដែលមានការភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ មានគណនីហ្វេសប៊ុកមួយ ឈ្មោះថា ឆេង ទីម៉ា ដែលជាបងប្រុសរបស់ កុមារី ញិល អែនជិលរិកា បានបង្ហោះសារនិងរូបភាពជាច្រើន ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែន ។
នៅក្នុងការបង្ហោះនោះផងដែរ លោក ឆេង ទីម៉ា បានឲ្យដឹងថា៖«មិនអស់ថ្មទេ សូមជួយសែរ ម្នាក់មួយមក ខ្ញុំបាទឈ្មោះ ឆេង ទីម៉ា បានបាត់ ប្អូនប្រុស និង ប្អូនស្រី ២នាក់ដូចក្នុងរូបបើបងប្អូនណាបានឃើញ សូមមេត្តាជួយផ្ដល់ដណ្ដឹងឲ្យផងលេខទូរសព្ទ័ខ្ញុំបាទ Tell:0969233184;093344156 096 60 43 563 សូមមេត្តាជួយshareជាបន្ទាន់ឲ្យផងព្រោះថាក្រុមគ្រួសារកំពុងតែរង់ចាំកូន(បញ្ជាក់មានស្រី្តម្នាក់មកពីអាមេរិក មកល្បួងយកកូនខ្ញុំទៅហ្វេសប៊ុក ស្រី្តម្នាក់នោះឈ្មោះRy Cham »។
ក្រោយពីបានឃើញបែបនេះគេសង្កេតមានប្រិយមិត្តជាច្រើននាំគ្នាស៊ែរ ដើម្បីឲ្យកុមារី ញិល អែនជិលរិកា ឆាប់បានវិលជួបគ្រួសារវិញ។ ខ្មែរឡូត ក៏សូមជូនពរ ឲ្យគ្រួសារ ឆាប់រកឃើញប្អូនស្រី វិញផងដែរ៕
តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]