ភ្នំពេញ៖ បើនិយាយពីអតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ ប្រិយមិត្តច្បាស់ជានៅចាំកុមារី រ៉ន ចាន់ឌីន ដែលជាកូនក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា។

យ៉ាងណាមិញ កាលពីយប់មិញនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទីមួយ នៅពេលឃើញកុមារី រ៉ន ណាវី ដែលត្រូវជាប្អូនស្រីរបស់ រ៉ន ចាន់ឌី មកប្រឡងកម្មវិធីនេះម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក៏មានមហាជនមួយចំនួន ស្គាល់កុមារីនោះគឺជាប្អូនស្រីបង្កើតរបស់ រ៉ន ចាន់ឌីន ដែរ ព្រោះថាអ្នកទាំងពីរពិតជាមុខមាត់ស្រដៀងគ្នា ស្ទើរតែដូចកូនភ្លោះទៅហើយ។

គួររម្លឹកដែរថា កុមារី រ៉ន ណាវី មិនអាចជាប់ឆ្លងទៅវគ្គបន្តនោះទេ ដោយប្អូនទទួលបាន No មួយពីគណកម្មការអ្នកនាង សុខ ស្រីនាង និង Yes ពីរពីគណកម្មការលោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណរាជ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រ៉ន ចាន់ឌីន
រ៉ន ណាវី
រ៉ន ណាវី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ន ចាន់ឌីន