តារាកម្សាន្ត៖ ជឿជាក់ថា ហ្វេនៗដែលធ្លាប់តាមដានកម្មវិធីប្រឡងចម្រៀងបែបកុមារ កាលពីជាង ៤ ទៅ ៥ឆ្នាំមុន ច្បាស់ជាបានស្គាល់ តារាចម្រៀងវ័យក្មេងទាំងប៉ុន្មាននាក់ខាងក្រោមនេះ ព្រោះកន្លងមក ពួកគេបានកសាងប្រជាប្រិយភាព តាមរយៈបទចម្រៀងយ៉ាងពីរោះលន្លង់លន្លោចជាច្រើនបទ។
យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រឡងរយៈពេលជាច្រេីនឆ្នាំមកនេះ យេីងឃេីញថា ក្មេងស្រីតូចៗច្រឡឹងទាំងនេះ ទោះមិនអាចមានសំណាងបានក្លាយជាម្ចាស់ពានរង្វាន់ក៏ដោយ តែពួកគេក៏អាចវិត្តន៍ខ្លួន អាចក្លាយជាតារាចម្រៀងប្រចាំផលិតកម្មធំៗ មានអ្នកគាំទ្រច្រើនមិនតារារៀមច្បងនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បេីក្រឡេកទៅមេីលលេីការផ្លាស់ប្ដូរមួយផ្សេងទៀតរបស់ពួកគេ ឃេីញថា សម្រស់របស់តារាស្រីវ័យក្មេងទាំងនេះ សុទ្ធតែប្រែប្រួលពេញក្រមុំស្ដូកអស់ទៅហើយ។ ជាពិសេស ទាំងការតុបតែងខ្លួន ទម្រង់មុខមាត់ និងពណ៌សម្បុរ បើប្រៀបធៀបជាមួយរូបភាពពួកគេពីមុននិងពេលនេះ គឺខុសគ្នាឆ្ងាយតែម្ដង រហូតអ្នកខ្លះមើលទៅស្ទេីរតែចំណាំមិនសូវបានដូចជាមនុស្សម្នាក់ផ្សេងទៀតយ៉ាងដូច្នោះ៕
ពួកគេទាំងនោះ រួមមាន៖
១.ចាន់ ស្រីខួច


២.ឃុយ មុីហៀង


៣.លីន សោម៉ា


៤.រ៉ន ចាន់ឌីន


៥.អ៊ុក សុវណ្ណារី


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]