នាពេលបច្ចុប្បន្ននេះ ស្ទាយនៃម៉ូតសក់ សំរាប់មិត្តៗនារី មានច្រើនម៉ូត សំរាប់ឲ្យជ្រើសរើស និងមានភាពស្រស់ស្អាត ប្លែកគ្នាផងដែរ។ ប៉ុន្តែប្រិយមិត្ត មួយចំនួនប្រហែល ជាមិនដែលធ្លាប់លឺ និងធ្លាប់ឃើញ នូវម៉ូតសក់របស់ស្ត្រី ដែលយកស្ទាយ តាមបែបសត្វឆ្កែ ស្រម៉ូវឡើយ។
យ៉ាងណាមិញ យោងតាមរយៈ ប្រភពពត៌មាន ពីគេហទំព័រ The Sun បានឲ្យដឹងថា ពេលថ្មីៗនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើល ជាខ្លាំងអំពីតារា បង្ហាញម៉ូតស្រី នៅឯប្រទេសបារាំង ដោយនាង បានបង្ហាញនូវ ម៉ូតសំលៀកបំពាក់ ជាមួយនិងម៉ូត សក់របស់នាង ដែលមើលទៅ ដូចជាម៉ូតសក់ ឆ្កែស្រមូវ។ ដោយម៉ូតសក់ របស់តារាបង្ហាញ ម៉ូតរូបនោះមាន លក្ខណៈជាម៉ូតសក់ វែងគ្របជិតភ្នែក និងបាំងមុខ ថែមទៀតផង ដែលឲ្យឃើញ តែបបូរមាត់ តែប៉ុណ្ណោះ។ ជាពិសេស យោងតាមប្រភព ពត៌មានបាន ប្រៀបធៀប ចំពោះម៉ូត សក់របស់តារា បង្ហាញម៉ូតស្រី ទាំងអស់នេះ គឺពិតជាដូច ម៉ូតសក់ដែល យកស្ទាយតាម សត្វឆ្កែស្រម៉ូវណាស់។
តើម៉ូតសក់ទាំងនេះ ពិតដូចជាឆ្កែស្រម៉ូវមែនទេ សូមប្រិយមិត្តមើលរូបភាពទាំងអស់គ្នា៖
កែសម្រួលដោយ កញ្ញា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]