បរទេស៖ កុលសម្ព័ន្ធ គឺជាការប្រមូលផ្ដុំគ្នារស់នៅជាក្រុម ដែលមានដើមកំណើតជាតិសាសន៍ និងវប្បធម៌ផ្ទាល់ខ្លួន ហើយប្រើប្រាស់ក្រៀមភាសាសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃ។ ជាធម្មតាកុលសម្ព័ន្ធតែងរស់នៅក្នុងប្រទេសណាដែលមានការអភិវឌ្ឍន៍តិចតួច ឬតំបន់ណាដែលមិនសូវមានការធ្វើឧស្សាហកម្ម។ តាមការស្រាវជ្រាវសព្វថ្ងៃនេះមានជាង ១០០ កុលសម្ព័ន្ធ ដែលកំពុងមានវត្តមានលើពិភពលោកយើងនេះ។ ហើយទន្ទឹមនេះ ក៏មានកុលសម្ព័ន្ធមួយចំនួន  ដែលកំពុងរងការគំរាមគំហែងពីពិភពលោកសម័យទំនើបផងដែរ។

លោក Jimmy Nelson ដែលជាអ្នកថតរូប ជនជាតិអង់គ្លេសម្នាក់មានវ័យ ៥២ ឆ្នាំ បានធ្វើដំណើរឆ្លងកាត់ប្រទេសមួយចំនួនដូចជា ប្រទេសកេនយ៉ា អេក្វាឌ័រ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថៃ​​​ ស៊ូដង់ ចិន និងប៉ាពួញូហ្គីណេ ព្រមទាំងបានផ្ដិតយករូបភាពស្អាតៗ របស់កុលសម្ព័ន្ធ ដែលមានការតុបតែងស្លៀកសម្លៀកបំពាក់បុរាណ ក៏ដូចជាការលាបថ្នាំពណ៌លើមុខជាដើម។ ក្នុងនោះផងដែរលោក Jimmy Nelson ក៏បានលើកឡើងពីអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jimmy Nelson

ខាងក្រោមនេះជាកុលសម្ព័ន្ធ ដែលថតដោយលោក Jimmy Nelson ៖

កុលសម្ព័ន្ធកាហ្សាក់ស្ថាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅម៉ុងហ្គោលី​​​​​​ ដែលរស់នៅលើភ្នំ និងជ្រលងភ្នំ រវាង ភ្នំស៊ីបេរី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងសមុទ្រខ្មៅ។ សិល្បៈបុរាណ នៃការបរបាញ់ឥន្ទ្រីគឺជាផ្នែកមួយនៃទំនៀមទម្លាប់ និងជំនាញជាច្រើន ដែលកាហ្សាក់ស្ថានសម័យទំនើបនៅតែអនុវត្ត និងជឿលើធម្មជាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មេឃបុព្វបុរសភ្លើង​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងកម្លាំងជំនឿអរូបីនៃវិញ្ញាណល្អនិងអាក្រក់
កុលសម្ព័ន្ធ Huli នៅ Papua New Guinea ដែលស្លៀកក្រណាត់ក្រាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយនៅលើផ្ទៃមុខលាបពណ៌ស
កុលសម្ព័ន្ធកោះម៉ាស្កាស នៃប៉ូលីនេស៊ីបារាំងខាងជើង គីជាកុលសម្ព័ន្ធដែលកំពុងធ្វើសង្គ្រាមឥតឈប់ឈរ
កុលសម្ព័ន្ធ Muchimba នៅអង់ហ្គោឡា
កុលសម្ព័ន្ធ Sadhus នៅប្រទេសឥណ្ឌា ។ Sadhus (មានន័យថា "បុរសល្អ") គឺជាអ្នកកាន់សាសនាហិណ្ឌូ ដែលស្លៀកសម្លៀកបំពាក់ពណ៌ទឹកក្រូច តំណាងឱ្យពណ៌នៃភ្លើងដែលពួកគេបានដុតទ្រព្យសម្បត្តិទាំងអស់របស់ពួកគេឱ្យទៅជានិមិត្តរូបនៃជីវិតថ្មីមួយ។
កុលសម្ព័ន្ធ Chichimeca Jonaz ក្នុងប្រទេសម៉ិកស៊ិក
កុលសម្ព័ន្ធ Huli Wigman នៅ Papua New Guinea 
កុលសម្ព័ន្ធ Mir ក្នុងប្រទេសឥណ្ឌា។ ក្រុមមូស្លីមនេះ ភាគច្រើនពាក់គ្រឿងអលង្ការដែលធ្វើដោយដៃ ។
កុលសម្ព័ន្ធ Longhorn Miao នៅក្នុងប្រទេសចិន ដែលរុំក្បាលដោយរោមចៀម ​​មានរាងដូចស្នែង។
កុលសម្ព័ន្ធ Wodaabe ក្នុងប្រទេសឆាដ ដែលជាកម្មសិទ្ធិរបស់ក្រុមជនជាតិភាគតិច Fulani ដែលមាននៅទូទាំងប្រទេសអាហ្វ្រិកខាងជើង។
កុលសម្ព័ន្ធ Bardi ក្នុងប្រទេសអូស្ត្រាលី ដែលរស់នៅយ៉ាងសុខដុម ក្បែមហាសមុទ្រ ដែលផ្តល់ឱ្យពួកគេនូវអាហារជាច្រើនប្រភេទ។
កុលសម្ព័ន្ធ Langde Miao ក្នុងប្រទេសចិន 
កុលសម្ព័ន្ធ Biasha Miao រស់នៅ​​​​​​​​ក្នុងខេត្ត Guiyang ភាគខាងត្បូងប្រទេសចិន  ដែលជាកន្លែងដែលមានភូមិដាច់ស្រយាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងប្រពៃណីមួយចំនួនតូច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
កុលសម្ព័ន្ធ Q'eros នៅប៉េរូ 
កុលសម្ព័ន្ធ Wodaabe ក្នុងប្រទេសឆាដ
កុលសម្ព័ន្ធ ធកូរ៉ាហ្វ នៅប៉ាពួញូហ្គីណេ ដែលចូលចិត្តច្រៀងរាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងតុបតែងខ្លួនដោយមានរោម​​​​​​​​​​​ ហើយលាបថ្នាំលើមុខ និងពាក់ខ្សែកធំៗ។
កុលសម្ព័ន្ធ Sharchop នៅប៊ូតាន 
កុលសម្ព័ន្ធ Mwila ក្នុងប្រទេសអង់ហ្គោឡា ដែលប្រកបរបដោយធ្វើកសិកម្ម និងចិញ្ចឹមសត្វដូចជា សត្វស្លាប ពពែ និងគោ។
កុលសម្ព័ន្ធកាលីលី នៅក្នុងព្រៃ នៃប៉ាពួញូហ្គីណេ។ កុលសម្ព័ន្ធនេះរស់ នៅយ៉ាងជិតស្និទ្ធបំផុតជាមួយធម្មជាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។
កុលសម្ព័ន្ធ Latmul នៅ Papua New Guinea។ កុលសម្ព័ន្ធនេះបានទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកផ្សងព្រេងជាច្រើន បន្ទាប់ពីបានបង្ហាញនៅក្នុងខ្សែភាពយន្តឯកសារមួយរបស់ Cannibal ។
កុលសម្ព័ន្ធហ្សិច នៅម៉ិកស៊ិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]