បើគិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦A ចំនួន៥៥៣គ្រួសារ បានមកទទួលអង្ករពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈក្រុមការងារ សម្រាប់យកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរយៈពេល១ឆ្នាំ។

បើតាមក្រុមការងារនៃបុរី ឡេង ណាវ៉ាត្រា គម្រោង៦A បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែឧសភា នេះ អតិថិជនដែលបានដាក់ឯកសារស្នើសុំអង្ករមានចំនួន៦៦៧គ្រួសារ ហើយអតិថិជនដែលបានមកទទួលអង្កររួចរាល់មានចំនួន៥៥៣គ្រួសារ អង្ករដែលផ្តល់ជូនសរុបមានចំនួន ២៧,៦៥០គីឡូក្រាម។ ដោយឡែកចំនួនអតិថិជនដែលមិនទាន់ទទួលបានអង្ករមានចំនួន១១៤គ្រួសារ ហើយអង្ករដែលត្រៀមផ្តល់ជូនមានចំនួន ៥,៧០០គីឡូក្រាម។

ក្រុមការងារ ដដែលបានបង្ហើបឲ្យដឹងបន្ថែមថា គិតត្រឹម09/05/2025 ដំណើរការ សាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A បានបញ្ចប់សរុប 3,366ផ្ទះ និងកំពុងសាងសង់ជាងមួយពាន់ផ្ទះ។

ប្លង់ផ្លូះនិងអង្ករ ក្រុមហ៊ុនបានផ្ដល់ជូនអតិថិជន ជារៀងរាល់ខែ ដូចដែលបានបង្ហាញ លើផេកផ្លូវការ របស់ក្រុមហ៊ុន។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដើម្បីរួមចំណែកសម្រួលដល់កសិករ ដែលកំពុងតែច្រូតកាត់ប្រមូលទិន្នផលស្រូវ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាស ជួយទិញស្រូវពីកសិករខ្មែរ ចំនួន ១ ០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេង ណាវ៉ាត្រា គម្រោង6A ទាំងអស់ ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ៕

















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]