ភ្នំពេញ៖ ប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា ក្បួនវេទមន្ត អាគមន៍គាថា អមនុស្ស ជាអរូបីយ៍នៃពិភពលោក ដែលមានតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ។ វាតែងតែកើតឡើងមកលើមនុស្ស និងអមនុស្ស ទោះបីពិបាកនឹងឃើញផ្ទាល់ភ្នែក ពិបាកនឹងជឿ តែជាអព្ភូតហេតុកើតឡើងដែលជារឿងមិនអាចប្រកែកបាន ផ្ទុយទៅវិញ អ្នកដែលបានធ្លាប់ជួបប្រទះ គេគិតថាពិភពលោកនេះ ពិតជាមានអមនុស្សពិតមែន។
ការទទួលរងភាពឈឺចាប់ទារុណកម្មជីវិត ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត កាលខ្លួននៅជាមនុស្ស ជាកត្តាធ្វើឲ្យចិត្តមួយដក់ជាប់ជាគំនុំ ក្លាយទៅជាវិញ្ញាណចងអាឃាតសងសឹក បន្ទាប់ពីខ្លួនស្លាប់ទៅក៏ដោយ។ ការចងកម្មចងពៀរ គ្នាទៅវិញទៅមក រវាងមនុស្ស និងអមនុស្ស ព្រោះតែចិត្តគំនុំខឹងក្រោធ ធ្វើឲ្យចិត្តបាត់ធម៌មេត្តា បញ្ហាទាំងនេះនឹងមានក្នុងរឿងភាពយន្តភាគថៃដ៏ល្បី គឺ «វិញ្ញាណចងពៀរ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហេតុនេះ ថាតើរឿង «វិញ្ញាណចងពៀរ» មានឈុតឆាក ភ័យរន្ធត់ព្រឺព្រួច តក់ស្លុត ចងកម្មចងពៀរ និងស្នេហ៍ស្មោះស្មគ្រយ៉ាងណានោះ សូមរង់ចាំតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ MYTV និង CNC រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក និងមានការផ្សាយឡើងវិញនៅវេលាម៉ោង ៦ ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ MYTV ឆាប់ៗនេះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]