កម្សាន្ត៖ យោងតាមប្រភព ​​HK01 បានលើកឡើង ពីតារាសម្ដែងស្រី Michelle Chen Yanxi ដែលបានបញ្ចប់អាពាហ៍ពិពាហ៍រយៈពេល ៧ ឆ្នាំរបស់នាង ជាមួយអតីតស្វាមី លោក Chen Xiao នៅក្នុងខែកុម្ភៈឆ្នាំនេះ ដែលតាំង​ពី​តារា​ស្រី​រូប​នេះ​ នៅ​លីវ​ម្ដង​ទៀត រាល់​សកម្មភាព​របស់​នាង​​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

Chen Yanxi
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាចនិយាយបានថា ចាប់តាំងពីរៀបការជាមួយ Chen Xiao ក្នុងឆ្នាំ ២០១៦ Chen Yanxi បានកំណត់សកម្មភាពរបស់នាង នៅក្នុងឧស្សាហកម្មកម្សាន្ត ដោយផ្តោតលើការធ្វើជាស្ត្រីមេផ្ទះ ថែរក្សាប្តី និងកូនប្រុសរបស់នាង។ នាង​មិនបាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ទេ គ្រាន់តែ​លេចមុខ​ម្តងម្កាល​ក្នុង​កម្មវិធី​កម្សាន្ត ឬ​កម្មវិធី​ទូរទស្សន៍​ប៉ុណ្ណោះ ។ ប៉ុន្តែ ក្រោយ​ពីការ​បែក​គ្នា នាង​បាន​វិល​មក​សម្ដែង​ក្នុង​រឿង​ភាគ​ ដែលសម្ដែងជាតួអង្គរង ក្នុង ​រឿង Legend of Zang Hai ដែល​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា កន្លងទៅនេះ។

Chen Yanxi

ថ្មីៗនេះ កាលពីថ្ងៃទី ៣ ខែមិថុនា តារាស្រីរូបនេះ បានបញ្ចេញរូបថតមួយចំនួន នៅបឹង Erhai ដែលជាទឹកដីដែលគេស្គាល់ថាជា សម្រស់ដ៏អស្ចារ្យទាំងបួន នៃទីក្រុង Dali (ខេត្ត Yunnan ប្រទេសចិន)។

ក្នុង​រូបថត Chen Yanxi ស្លៀក​រ៉ូប​សូត្រ​ពណ៌​បៃតង​ខ្ចី បង្ហាញ​រាង​ស្លីម និង​ស្បែក​ស​រលោង។ ខណៈដែលការបង្ហាញខ្លួនលើកនេះ រូបនាង បានបង្កភាពច្របូកច្របល់ ជាមួយនឹងស៊េរីរូបថតបង្ហាញពីសម្រស់ដ៏ឆើតឆាយ មានមន្តស្នេហ៍ បន្ទាប់ពីការលែងលះ ជាមួយអតីតស្វាមី។

Chen Yanxi

អ្នក​គាំទ្រ​ បាន​បញ្ចេញ​មតិ​ថា សម្រស់​របស់ Chen Yanxi មាន​ភាព​ប្រសើរ​ឡើង​ ក្រោយ​ការ​លែងលះគ្នា។ នាង​មាន​ទាំង​ភាព​ក្មេង​ជាង​វ័យ ​មាន​ភាព​ទន់ភ្លន់ និង​ទាក់ទាញ​ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi
Chen Yanxi និង អតីតស្វាមី
Chen Yanxi និង អតីតស្វាមី
Chen Yanxi និង អតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]