កំពង់ចាមៈ បុរស២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយជួបឧបតិហេតុគ្រោះថ្នាក់ចរាចរ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្ត្រីនគរបាលចរាចរស្រុកកំពង់សៀម បានប្រាប់ឲ្យដឹងថា ជនរងគ្រោះស្លាប់ទាំងពីរនាក់ ទី១ឈ្មោះ ឡេង សៅ ភេទប្រុស អាយុ២០(អ្នកបើកម៉ូតូ) និងអ្នករួមដំណើរឈ្មោះ ចេក ទឹក ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សមត្ថកិច្ចដដែលបានឲ្យដឹង
ទៀតថា មុនកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក វ៉េវ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីត្បូងទៅជើង ហើយបានខណៈ កំពុងបើកម៉ូតូក្នុងល្បឿនលឿន ច្រាស់ទិសគ្នា ម៉ូតូក៏រេចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក TRITON ពាក់ស្លាកលេខ 2V-0168 យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ចំណែកម្ចាស់រថយន្ត ក្រោយហេតុការណ៍បានរត់គេចខ្លួន។ មន្ត្រីដដែលបានឲ្យដឹងដែរថា ជនរងគ្រោះទាំងពីរនាក់ គ្មាន ពាក់មួកសុវត្ថភាពទេ ហើយថែមទាំង មានធំក្លិនស្រា ដូច្នេះ អ្នកបើកបរម៉ូតូទំនងជាស្រវឹងស្រាខ្លាំង ទើបបាត់ភាពម្ចាស់ការក្នុងការបើកបរ។
ដោយឡែករថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រីឯសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូន សាច់ញាតិយក ទៅធ្វើបុណ្យ តាមប្រពៃណីរួចហើយ៕
ដោយ ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]